Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ចចុះបង្ក្រាប កន្លែងសិបកម្ម និងស្ដុកឈើ ខុសច្បាប់ នៅភូមិចំរើនផល ខណ្ឌមានជ័យ

$
0
0

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃ ឈើរាជធានីភ្នំពេញ រួមសហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ដោយមាន ការឯកភាពពីតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញនោះ កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២ម្សិលមិញ បានចុះ ទៅបង្ក្រាបកន្លែងសិប្បកម្ម និងស្ដុកទុកឈើ ខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិត នៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ បន្ទាប់ពីសមត្ថកិច្ចបានប្រើពេល វេលាឡោមព័ទ្ធទីតាំងមួយនេះ តាំងពីថ្ងៃទី ២៥ ខែតុលា ខណៈដែលមិនទាន់មានការ ឯកភាពពីតំណាងអយ្យការនោះ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីរដ្ឋបាល ព្រៃឈើ បានឱ្យដឹងថា ប្រតិបត្ដិការដែល សមត្ថកិច្ចចុះឆែកឆេរនិងបង្ក្រាបទីតាំងសិប្ប កម្មនិងស្ដុកឈើខុសច្បាប់ខាងលើនេះ ដែល ធ្វើឡើងតាំងពីពេលព្រឹកនោះ រហូតមកដល់ រសៀលថ្ងៃដដែលវេលាម៉ោងប្រហែលមួយ សមត្ថកិច្ចបានរឹបអូសប្រភេទឈើប្រណីត ដូចជា បេង ធ្លុង នាងនួន សរុបជាង៥ម៉ែត្រ គូប រួចហើយឈើប្រណីតទាំងនេះ ត្រូវបាន សមត្ថកិច្ចដឹកជញ្ជូនតាមរថយន្ដយកទៅរក្សា ទុកនៅនាយផ្នែករដ្ឋបាលព្រៃឈើកណ្ដាល ដែល មានស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ។

យោងតាមប្រភពព័ត៌មានដដែលបានបន្ដថា ម្ចាស់ទីតាំងសិប្បកម្មនិងជាកន្លែងស្ដុកឈើ គ្មានច្បាប់ខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ ហុក គឹមហេង ភេទស្រី ហើយឈ្មោះ វ៉េត ជាអ្នកនាំឈើមកស្ដុបនៅសិប្បកម្មខាង លើនេះ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០១២ ខណៈដែលកម្លាំងសមត្ថ កិច្ច បានឡោមព័ទ្ធទីតាំងសិប្បកម្មមួយនេះ បានប៉ះពារសំដីជាមួយម្ចាស់សិប្បកម្ម ដោយ ពួកគេបានគំរាមមកសមត្ថកិច្ច ដោយយក មន្ដ្រីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម ដូច្នេះ ហើយខាងសមត្ថកិច្ច ក៏សុំការឯកភាពពី តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះបង្ក្រាបទីតាំងខាងលើនេះ ។

គួរកត់សម្គាល់ថា សិប្បកម្មមួយចំនួនធំ នៅក្នុងរាជធានីភ្នំពេញ បាននឹងកំពុងរកស៊ី លួចស្ដុកឈើប្រណីតខុសច្បាប់ បើទោះបី កន្លែងសិប្បកម្មជាច្រើន ត្រូវបានសមត្ថកិច្ច ពាក់ព័ន្ធនានាបើកប្រតិបត្ដិការចុះបង្ក្រាប យ៉ាងណាក៏ដោយ បើមិនដូច្នេះទេ វានឹងគ្មាន ការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ចេញពី តាមបណ្ដាខេត្ដនានា ដូចជាផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ឆ្ពោះមករាជធានីភ្នំពេញ ឡើយ ។

សេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា បន្ទាប់ពីឈ្មួញនៅតាមបណ្ដាខេត្ដបានដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ទាំងនោះ មកលក់ឱ្យ ឈ្មួញកណ្ដាលនៅរាជធានីភ្នំពេញ ទើបឈ្មួញ កណ្ដាលនេះ ពេលមានឱកាសនឹងដឹកបន្ដទៅ លក់នៅព្រំដែនកម្ពុជាវៀតណាម ដោយ ប្រើរថយន្ដសុទ្ធតែស៊េរីទំនើប ដើម្បីបន្លំភ្នែក សមត្ថកិច្ចដែលប្រចាំការនៅតាមដងផ្លូវ ។

ជាក់ស្ដែងដូចករណីទីតាំងស្ដុកឈើខាង លើនេះ ច្បាស់ជាអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន បានដឹងរឿងនេះច្បាស់ណាស់ ជាហេតុ ធ្វើឱ្យម្ចាស់សិប្បកម្មអាចបន្ដអាជីវកម្មដោយ ខុសច្បាប់របស់ខ្លួន រហូតមកដល់ពេលនេះ ទើបមានការចុះបង្ក្រាប បើសិនពួកគេតាំង ចិត្ដក្នុងលុបបំបាត់រាល់អាជីវកម្មខុសច្បាប់ ទាំងនេះ ក្នុងមូលដ្ឋានរបស់ពួកគេ ច្បាស់ជា ត្រឹមកន្លែងស្ដុកឈើ ដ៏ធំមួយនេះនឹងចុះបង្ក្រាប ជាយូរណាស់មកហើយ ពីព្រោះកន្លែងស្ដុក ឈើមិនពិបាកដូចលាក់សាធាតុគ្រឿងញៀននោះឡើយ។

យ៉ាងណាក៏ដោយ មិនទាន់មានប្រភព ព័ត៌មានជាផ្លូវការពីសមត្ថកិច្ចស្ដីការឃាត់ខ្លួន ជនល្មើស ដែលរកស៊ីនិងកាងកន្លែងស្ដុកឈើ ខាងលើនេះឡើយ ពីព្រោះម្ចាស់សិប្បកម្ម នេះក៏មិនអន់ប៉ុន្មានដែរ ច្បាស់ជាមានភ្លើង ខៀវពីមន្ដ្រីជាន់ខ្ពស់ណាមួយ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>