Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខណ្ឌមានជ័យ ចុះកាយប្រឡាយ ប៉ះអ្នករារាំង ខណៈប្រជាពលរដ្ឋ ជាច្រើន សប្បាយចិត្ដ

$
0
0

ភ្នំពេញ ៖ គម្រោងស្ដារប្រឡាយ ក្នុង គោលបំណងជួយរំដោះទឹកចេញ ចៀសវាង ការជន់លិចនៅរដូវវស្សា ក៏ដូចជានៅរដូវ ភ្លៀងធ្លាក់ របស់អាជ្ញាធរ រាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចំនួន៣ ក្នុងខណ្ឌមាន ជ័យ ហើយចាប់ផ្ដើមអនុវត្ដដោយអាជ្ញាធរ ខណ្ឌមានជ័យនោះ ប៉ុន្ដែនៅពេលអនុវត្ដ និងកំពុងបញ្ជាគ្រឿងចក្រ ដើម្បីស្ដារប្រឡាយ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ស្រាប់តែ មានប្រជាពលរដ្ឋមួយចំនួន បានចេញមកតវ៉ា និងធ្វើការ រារាំង មិនឱ្យអាជ្ញាធរខណ្ឌមាន ជ័យ បន្ដការងាររបស់ខ្លួន ខណៈដែលប្រជា ពលរដ្ឋរាប់រយគ្រួសារ នៅក្នុងសង្កាត់ទាំង៣ នេះសប្បាយចិត្ដ ហើយអបអរសាទរចំពោះ សមិទ្ធផលថ្មី ។

ប្រតិបត្ដិការចុះស្ដារប្រឡាយតាមគម្រោង អភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ បានធ្វើ ឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅ ក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ច្បារ អំពៅទី១ សង្កាត់និរោធ និងសង្កាត់ព្រែក ប្រា របស់ខណ្ឌមានជ័យ ដឹកនាំដោយអភិបាល រងខណ្ឌ លោកហៀក ចាន់លាង ព្រមទាំង មន្ដ្រីបច្ចេកទេសមួយចំនួនទៀត ។

យោងតាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌ មានជ័យ បានឱ្យដឹងថា ក្នុងចំណោមប្រជា ពលរដ្ឋមិនដល់១០គ្រួសារផង ដែលចេញ មករារាំងប្រតិបត្ដិ ការ ចុះស្ដារប្រឡាយរបស់ អាជ្ញាធរខណ្ឌមានជ័យនេះ ក៏មានមន្ដ្រីផ្នែក អង្គការសិទ្ធិមនុស្សផងដែរ ដែលអាជ្ញាធរ បានចោទប្រកាន់ថា មន្ដ្រីអង្គការ ក្រៅរដ្ឋាភិ បាលរូបនេះ ជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋ ធ្វើការតវ៉ា ។

អភិបាលរងខណ្ឌលោកហៀក ចាន់លាង ដែលដឹកនាំប្រតិបត្ដិការចុះស្ដារប្រឡាយខាង លើនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ថា ខណៈដែលក្រុមការងាររបស់សាលា ខណ្ឌ កំពុងអនុវត្ដគម្រោងសាលារាជធានីភ្នំ ពេញ ដែលចាប់ផ្ដើម ធ្វើឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១២ ស្រាប់តែនៅព្រឹក ថ្ងៃទី២៤ ខែតុលានេះ លេចមុខប្រជាពលរដ្ឋ ៤-៥គ្រួសារ មកតវ៉ានិងរារាំងមិនឱ្យអាជ្ញា ធរចុះស្ដារប្រឡាយនោះឡើយ ដោយពួក គេចង់ទាមទារសំណងពីអាជ្ញាធរ។

អភិបាលរងរូបនេះ បានបន្ដថា គម្រោង អភិវឌ្ឍន៍ខាងលើនេះ របស់លោកអភិបាល រាជធានីភ្នំពេញ កែប ជុតិមា គឺបានទទួល ការស្វាគមន៍និង សប្បាយចិត្ដយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដោយ ពួកគេគិតថា បន្ទាប់ពីចុះស្ដារប្រឡាយរួច ហើយនោះ ផ្ទះរបស់ពួក គេនឹងមិនលេចលង់ តទៅ ដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ឡើយ ប៉ុន្ដែផ្ទុយទៅវិញ បែរជាមានប្រជា ពលរដ្ឋ ប៉ុន្មានគ្រួសារនេះ មកធ្វើការរារាំង ការងាររបស់អាជ្ញាធរទៅវិញ ។

យ៉ាងណាក៏ដោយ លោកហៀក ចាន់ លាង សុំសំណូមពរឱ្យប្រជាពលរដ្ឋទាំងនេះ ចូលរួមសហការជាមួយអាជ្ញាធរខណ្ឌមាន ជ័យ ពីព្រោះការ ចុះស្ដារប្រឡាយ ដើម្បី បញ្ចៀសជំនន់ទឹកភ្លៀងក៏ដូចជាទឹកជំនន់នោះ គឺជាប្រយោជន៍សាធារណៈ សម្រាប់ប្រជា ពលរដ្ឋទាំងមូល ទាំងនៅក្នុង ខណ្ឌមានជ័យ ទាំងនៅក្នុងរាជធានីភ្នំពេញ មិនមែនធ្វើឡើង សម្រាប់ប្រយោជន៍បុគ្គលណាម្នាក់នោះឡើយ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ ត្រូវយល់ និងចូល រួមសហការឱ្យបានគ្រប់គ្នា ។ បើទោះបី អាជ្ញាធរខណ្ឌមានជ័យ ដែលបាននឹងកំពុង អនុវត្ដគម្រោងរបស់សាលារាជធានីភ្នំពេញ នេះក៏ដោយ ក៏ប្រជាពលរដ្ឋប្រមាណ២០នាក់ បាននាំគ្នាទៅតវ៉ានៅមុខសាលារាជធានីភ្នំ ពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ក្នុងគោលបំណង សុំឱ្យលោកអភិបាលរាជធានី ភ្នំពេញ ដោះស្រាយនិងផ្ដល់សំណងដល់ការ ខូចខាត និងប៉ះពាល់ផ្ទះសម្បែងរបស់ពួក គាត់ ទាក់ទិននិងការ ស្ដារប្រឡាយហៅព្រែក បារាំងនេះ។

យោងតាមប្រភពព័ត៌មានពីតំណាងប្រជា ពលរដ្ឋ ដែលចូលរួមតវ៉ានៅមុខសាលារាជ ធានីភ្នំពេញ ខាងលើនេះ បាននិយាយថា ពួក គាត់រស់នៅ ក្នុងក្រុមទី៥ ភូមិតាង៉ូវ សង្កាត់និ រោធ ខណ្ឌមានជ័យតាំងពីអំឡុងឆ្នាំ១៩៩០ មកម្ល៉េះ ដោយបានទិញផ្ទះនិងដីពីម្ចាស់មុនៗ និងមានការទទួល ស្គាល់ពីអាជ្ញាធរមូលដ្ឋាន ទៀតផង ។

ប្រជាពលរដ្ឋទាំងនេះបានបន្ដថា លុះនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ សាលាខណ្ឌ មានជ័យ បានចេញសេចក្ដីជូនដំណឹងដល់ពួក គាត់ឱ្យរុះរើលំនៅ ឋាន ដោយគ្មានសំណងអ្វី ឡើយ ហើយនៅថ្ងៃទី២២ ខែតុលា អាជ្ញាធរ ខណ្ឌមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ច ចម្រុះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធ ហត្ថនិងក្រុមកម្មករ បាននាំគ្នាមករុះរើផ្ទះ របស់ពួកគាត់ ដោយបង្ខំអស់ចំនួន៤ខ្នង ហើយ បន្ដរុះរើថែមទៀត ទើបបង្ខំរុះរើឱ្យពួកគាត់ សរសេរលិខិតរួមមួយជាផ្លូវការ មកសាលា រាជធានីភ្នំពេញ ដើម្បីសុំជួយរកដំណោះ ស្រាយនិងផ្ដល់សំណងដល់ពួកគាត់ឱ្យបាន សមរម្យ ។

ប្រភពព័ត៌មានពីតំណាងប្រជាពលរដ្ឋ បានឱ្យដឹងថា បន្ទាប់ពីមានការតវ៉ាពីសំណាក់ ប្រជាពលរដ្ឋ និងមានការសរសេរលិខិតជូន ទៅអភិបាលរាជ ធានី ភ្នំពេញ រួចមក ទើប មន្ដ្រីសាលារាជធានីភ្នំពេញ បានចេញមក ទទួលលិខិតរបស់ពួកគេ ។

យោងតាមអាជ្ញាធរសង្កាត់និរោធ បាន ឱ្យដឹងថា ការសាងសង់ផ្ទះរបស់ប្រជាពលរដ្ឋ នៅលើមាត់ព្រែក គឺជាការខុសច្បាប់ទាំង ស្រុង ដែលតម្រូវឱ្យ ធ្វើការរុះរើចេញ ហើយ ប្រជាពលរដ្ឋទាំងនោះ ម្នាក់ៗសុទ្ធតែដឹងថា រស់នៅលើដីរដ្ឋ ហើយត្រូវរើចេញនិងម្យ៉ាង វិញទៀត ធ្លាប់បានសន្យាជាមួយ អាជ្ញាធរថា ពួកគេនឹងរុះរើផ្ទះចេញ ដោយមិនទាមទារ សំណងអ្វីឡើយ ។

អាជ្ញាធរមូលដ្ឋានបានបន្ដថា មានប្រជា ពលរដ្ឋ  ប្រហែល៥គ្រួសារប៉ុណ្ណោះដែលធ្វើ ការតវ៉ាខ្លាំង ដោយពួកគេអះអាងថា បាន ប៉ះពាល់ដោយ សារតែគម្រោងចុះស្ដារប្រឡាយ របស់អាជ្ញាធររាជធានីភ្នំពេញនោះ ដោយ ឡែកប្រជាពលរដ្ឋដែលរងផលប៉ះពាល់បន្ដិច បន្ដួច ពួកគេបានយល់ ព្រមរុះរើលំនៅដ្ឋាន។

យ៉ាងណាក៏ដោយ មន្ដ្រីសង្គមស៊ីវិលមួយ ចំនួន សូមអំពាវនាវឱ្យអាជ្ញាធរដោះស្រាយ បញ្ហា ដោយសន្ដិវិធីតាមរយៈការផ្ដល់សំណង សមរម្យណា មួយដល់ពួកគាត់ ពីព្រោះថា ពួកគាត់នៅពេលទិញដី ដើម្បីធ្វើផ្ទះនៅតាម មាត់ព្រែកទាំងនេះ កាលពីពេលកន្លងទៅក៏ មានការទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋានដែរ ដូច្នេះប្រសិនបើយល់ឃើញថា ការរស់នៅ តាមមាត់ព្រែកជាការរស់នៅលើដីរដ្ឋ  និង ខុសច្បាប់នោះ ហេតុអ្វីក៏មិនព្រម បណ្ដេញ ចេញឬធ្វើការរារាំងតាំងពីពេលនោះមក ទើប តែឥឡូវបែរជាមកបណ្ដេញពួកគាត់ចេញ់ទៅ វិញ ។

គួរកត់សម្គាល់ថា អាជ្ញាធររាជធានីភ្នំ ពេញ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍យ៉ាង ច្រើនលើគ្រប់វិស័យ ក្នុងរាជធានីមួយនេះ ដូច្នេះហើយ ចំពោះគម្រោង អភិវឌ្ឍន៍នីមួយៗ ចៀសមិនផុតឡើយពីផលប៉ះពាល់ដល់ប្រជា ពលរដ្ឋនោះ ហើយបញ្ហាដែលត្រូវបានមជ្ឈ ដ្ឋានជាច្រើនរិះគន់នោះ គឺរឿងដីធ្លីនៅ តំបន់ បឹងកក់ រឿងដីធ្លីនិងផ្ទះសម្បែងនៅបុរីកីឡា និងរឿងដីធ្លីនៅតំបន់ដីក្រហមជាដើម។

ចំពោះករណីទាំងនេះ អាជ្ញាធររាជធានី ភ្នំពេញ ធ្លាប់បានលើកឡើងថា ការអភិវឌ្ឍន៍ តែងតែមានផលប៉ះពាល់ចៀសមិនផុតឡើយ ប៉ុន្ដែ ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញ ទាំង អស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរពី ព្រោះ ការអភិវឌ្ឍន៍នឹងផ្ដល់ផលប្រយោជន៍ រួមដល់ ប្រជាពលរដ្ឋទាំងអស់ មិនមែនបុគ្គល នោះឡើយ និងជំរុញឱ្យមានសោភ័ណភាព កាន់តែខ្លាំងឡើងរបស់រាជធានីភ្នំពេញ ដែល ត្រូវបានគេចាត់ ទុកថា ជាទីក្រុងគុជមួយផង ដែរនៅក្នុងតំបន់ ៕

Photo by DAP-NEWS

 

Photo by DAP-NEWS

 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles