Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បិទផ្សាយ ឯកសារការ វិនិច្ឆ័យការ ចុះបញ្ជីដីធ្លី ជាលើកទី5 នៅស្រុកថ្មពួក ក្រោយពីយុវជន វាស់វែង អស់រយៈ ជាងបីខែ

$
0
0

បន្ទាយមានជ័យ ៖ ថ្ងៃទី ២៦ ខែតុលា ឆ្នំា២០១២ នៅស្រុកថ្មពួក អាជ្ញាធរខេត្ត បន្ទាយមានជ័យ បានប្រកាសបិទ ផ្សាយជាសារធារណៈ នូវឯកសារនៃការ វិនិច្ឆ័យលើការ ចុះបញ្ជី ដីធ្លីជាលើកទី៥ លើដីស្ថិតក្នុង ភូមិតាអុំង និងភូមិបឹង តាស្រី ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ទ្រី ណារិន អភិបាលរង ខេត្តបន្ទាយមានជ័យ លោក លីសារី ប្រធានមន្ទីរសុរិយោដី  លោក ជា ផល្លី នាយណ្ឌរដ្ឋបាល ព្រៃឈើ បន្ទាយមានជ័យ និងអស់លោក លោកស្រី ប្រធានមន្ទីរ ជំវិញខេត្ត នគរបាលព្រមទំាង ពលរដ្ឋ៣០០គ្រួសារ។

លោក លី សារី បានថ្លែងថា បន្ទាប់ពីទទួលបានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល រួចមកសាលា ខេត្តបន្ទាយមានជ័យ បានបង្កើតក្រុម ការងារមន្រ្តីជំនាញ បច្ចេកទេសចំនួន ០៦ ក្រុមដែលមាន សមាសភាពមកពីមន្រ្តីជំនាញ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្រ្តីស្ថាប័ន មន្ទីរពាក់ព័ន្ធក្នុងខេត្ត ចូលរួមចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋ ដោយសហការ ជាមួយក្រុមយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ ហើយបានបែងចែក ទៅតាមគោលដៅចំនួន ០៦ ទីតាំង ក្នុងស្រុកថ្មពួក

លោក លី សារី បានបន្តថា រយៈពេល3ខែជាង ហើយមកដល់ពេលនេះ គឺគិតពីថ្ងៃចាប់ផ្ដើម អនុវត្តរហូតដល់ត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ លទ្ធផលសរុបសម្រេចបាន វាស់វែង និងគូរក្បាលដី,បានចំនួន ១០១៨៧ ក្បាលដី,ទំហំដីសរុបបានចំនួន ១៦.៨០៧ ហិចតា,បំពេញសលាក បត្របានចំនួន ១៣.៦៩៥ក្បាលដី បញ្ជូលក្នុងសម្រង បញ្ជីឈ្មោះបានចំនួន១៣.១៨១ដី ចំនួនគ្រួសារផ្ទៀងផ្ទាត់រួចមាន ចំនួន៧២១៣គ្រួសារបំពេញ ទម្រង់បែបបទបាន ចំនួន៨៥៧៣ក្បាលដី ។ បានប្រកាសបិទផ្សាយជាសាធារណៈ ចំនួនប្រាំលើកហើយ បានចែកប័ណកម្មសិទ្ធ ដីធ្លីដល់ដៃប្រជាពលរដ្ឋ លើកទី១ ពីសំណាក់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំនួន ១០៩៨ប័ណ ។ ដោយឡែក សម្រាប់ទិន្នន័យ ក្បាលដី ក្នុងភូមិតាម៉ាំងនិងភូមិបឹងតាស្រី ក្នុងឃុំគោករមៀត ដែលប្រកាសបិទផ្សាយ ជាលើកទី៥នេះ មានចំនួន៩០០ក្បាលដី ដែលមានទំហំសរុប ស្នើរនិង៤៥៧.៦៥ហិចតា និងចំនួនគ្រួសារសរុប ៤៨០គ្រួសារ។

លោក លី សារី បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១២ គឺរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក ។ រយៈពេល ៣០ថ្ងៃនេះជា ពេលវេលាកំណត់ចុងក្រោយ សម្រាប់អ្នកកាន់កាប់ដី និងអង្គភាព ពាក់ព័ន្ធទាំងអស់ ពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់លោក-លោកស្រី ពិតជាត្រឹមត្រូវ ឬអត់។ប្រសិនបើមានកំហុសឆ្គង ដោយប្រការណាមួយ ដូចជាខុសឈ្មោះថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យ ជាដើមនោះ ម្ចាស់ដីត្រូវ ធ្វើការស្នើសុំកែតម្រូវ ក្នុងកំឡុងពេល ៣០ ថ្ងៃនេះ (សូមបញ្ជាក់ថា ក្រោយពីការបិទផ្សាយនេះ ចប់ជាស្ថាពរ អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ា បានទេ។ ចំពោះដីប្រជាពលរដ្ឋ ដែលថិតក្នុងតំបន់មាន គ្រប់មីននិងតំបន់ជាប់ ព្រំដែនក្រុមការងារ មិនទាន់វាស់វែង ជូនប្រជាពលរដ្ឋឡើយ ។

លោក ទ្រី ណារិន អភិបាលរងថ្លែងថា ដោយអនុវត្ដន៍តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្ដិទី៤ដែលដឹកនាំ ដោយសម្ដេច ហ៊ុន សែន ធ្វើឱ្យប្រជាពលរដ្ឋ រស់នៅដោយសេចក្ដី សុខសាន្តប្រកបដោយ លំនឹងផ្លូវចិត្ដហើយ សេដ្ឋកិច្ចសង្គមក៏មាន ការឈានឡើងបង្ក លក្ខណៈឱ្យស្ថានភាពជីវភាព ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំរួមនឹងការ ពង្រីកនិងពង្រឹងការអនុវត្ដ ច្បាប់ការគោរពសិទ្ធិមនុស្សជា ពិសេសបញ្ហាវិវាទដីធ្លី៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles