Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកអភិបាលខេត្ត និងលោកស្រី បានដឹកនាំ គ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនក្រុមយុវជន ស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ចំនួន ៥ក្រុម

$
0
0

សៀមរាប: ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ  ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចំនួន ៥ក្រុម បានទទួលគ្រឿងឧបភោគ បរិភោគ និងថវិកា ពីលោក ស៊ូ ភិរិន្ទ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំង មានការចូលរួមពី លោកអភិបាលរងខេត្ត មន្រ្តីរាជការ និង លោកឧត្ដមសេនីយ៍ត្រី សត ណាឌី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមន្ត្រីកងកម្លាំងនគរបាលខេត្ត បាននាំគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនដល់ក្រុមយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ដែលចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋចំនួន ៥ក្រុម នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២នេះ នៅសាលា បឋមសិក្សាខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកអភិបាលខេត្ត ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធ បណ្ឌិត ដល់ក្រុមយុវជន យុវនារី ស្ម័គ្រចិត្ត ដែលបាននិងបន្តរក្សាបាននូវកិត្យានុភាព ក្នុងបេសកកម្ម ជាប្រវត្តិសាស្ត្រ ចំពោះជាតិ មាតុភូមិ និងប្រជាជន។ ហើយបន្ត នូវសាមគ្គីភាព ការអនុវត្តន៍ រៀនសូត្រ ដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋនៅតាមសហគមន៍ ប្រកបដោយគុណសម្បត្តិដ៏មានតម្លៃ របស់យុវជន យុវនារី នាពេល បច្ចុប្បន្ន ក្នុងការស្ម័គ្រចិត្តចូល រួមបម្រើជាតិ មាតុភូមិរបស់យើង ហើយក្នុងនាម សម្ដេចតេជោ និងលោកជំទាវ ក៏ដូចជាអាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំងអស់ សូមកោតសរសើរ និងជូនពរ ចំពោះ វីរភាពនេះ ព្រមទាំងរួមគ្នានៅជាមួយក្មួយៗ ប្អូនៗ ជានិច្ច។

ក្នុងនាមយុវជនសម័យ សម្ដេចតេជោ ប្អូនៗ ក្មួយៗ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ ជូនពរចំពោះ សម្ដេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអាជ្ញាធរ  អ្នកតំណាងរាស្ត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់បំផុត ចំពោះក្រុមយុវជន ស្ម័គ្រចិត្ត ហើយយុវជន បានសន្យាបន្តរក្សាឲ្យបាននូវរាល់កិត្យានុភាព នៃបេសកកម្មជាប្រវត្តិសាស្ត្រនេះជានិច្ច។

សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប មានក្រុមយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ ហ៊ុន សែន ចំនួន ៥ក្រុម គឺក្រុមទី១០១ ក្រុមទី១១៤ ក្រុមទី១១៥ ក្រុមទី១៣៦ និងក្រុមទី១៣៧ ដែលបាន និងកំពុងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ក្នុងការអនុវត្តបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាល សម្រាប់វិធានការពង្រឹង និងបង្កើន ប្រសិទ្ធភាព នៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច។ តែព្រឹកមិញនេះ ក្រុមទី១០១ ក្រុមទី១១៤ មិនបានចូលរួមទេ ព្រោះកំពុងស្ថិតនៅទីតាំងផ្សេងទៀត។

ចំពោះគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីជួយឧបត្ថម្ភដល់ ក្រុមយុវជន ស្ម័គ្រចិត្ត សម្ដេចតេជោ មានដូចជា អង្ករ ៨ការ៉ុង មី១៨០កេះតូច មាន់១៥ក្បាល សាច់ ជ្រូក៩០គ.ក បន្លែគ្រប់មុខ៥៤០គ.ក ទឹកសុទ្ធ៥០០យួរ ទឹកក្រូច៦០កេះ ត្រី សាច់ ស្កសរ ខ្ទឹម ប៊ីចេង ពងមាន់ ពងទា ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល និង សម្ភារមួយចំនួនទៀត។ ចំពោះថវិកា លោកបានផ្ដល់ជូនយុវជន ពេទ្យ និងអ្នកបើកបរ ចំនួន ៨០នាក់ (យុវនារី ៧នាក់) ក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងបានប្រគល់ ថវិកាជូនដល់ក្រុមការងារ បន្ថែមសរុបចំនួន ៤លានរៀល។ ថវិកា និងគ្រឿងឧបភោគ បរិភោគ ទាំងនេះបានមកពី សាលាខេត្តសៀមរាប និងមន្ទីរ អង្គភាព ព្រមទាំង ក្រុង/ស្រុកផងដែរ ក្នុងនោះគឺបានមក ពីស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>