Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វ៉ាក់សាំង ការពាររោគថ្លើម ប្រភេទ E ត្រូវបានចែកចាយ លើទីផ្សារក្នុង ប្រទេសចិន ជាលើកដំបូង

$
0
0

ស្សាមិនៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ថា វ៉ាក់សាំងការពាររោគថ្លើមប្រភេទ អឺ (E) ត្រូវបានចែកចាយលើទីផ្សារនៅក្នុងប្រទេសចិនហើយ ។

វ៉ាក់សាំងការពាររោគថ្លើមប្រភេទ អឺ ដែលមានឈ្មោះថា « Hecolin » ត្រូវបានបង្កើតឡើងជាលើកដំបូង បច្ចុប្បន្ន នេះត្រូវបានចែកចាយលើទីផ្សារក្នុងប្រទេសចិនហើយ។ ក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសចិនមួយបាន ប្រកាសអំពីផលិតផលថ្មី ដោយការផលិតវ៉ាក់សាំងនេះឡើង ប្រើរយៈពេល២ឆ្នាំ ដោយឆ្លងកាត់ការពិសោធន៍លើ ក្រុមមនុស្សស្ម័គ្រចិត្ដប្រមាណ១១៣ពាន់នាក់ ដើម្បីបញ្ជាក់អំពីគុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រភេទថ្មី នេះ។

តាមរយៈការផលិតថ្នាំបង្ការរោគនេះដែរ រដ្ឋាភិបាលចិន បានអនុម័ត និងសម្រេចផ្ដល់សិទ្ធិផលិតដល់ក្រុមហ៊ុន ឱសថមួយឈ្មោះ «Xiamen Innovax Biotech Co. Ltd.» ធ្វើការផលិតវ៉ាក់សាំងនេះឡើង ហើយការផលិត បានផ្ដើមធ្វើឡើងនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១១ និងបានចេញជាលទ្ធផលនៅពេលនេះ។

គេបានដឹងថា នៅក្នុងប្រទេសចិន មានក្រុមមនុស្សពេញវ័យសុទ្ធតែមានរោគថ្លើមប្រភេទ អឺ នេះស្ទើរគ្រប់គ្នា ហើយរោគមួយនេះ នឹងបន្ដរាលដាលមកកាន់តំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអាមេរិក កណ្ដាលទៀតផង៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles