ភ្នំពេញ ៖ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំអ្នកសិល្បៈ ប្រហែលជិត ២០នាក់ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះ នរោត្ដម សីហនុ ដែល ព្រះអង្គបានយាងចូលទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ។
ក្នុងទឹកមុខស្រងូតស្រងាត់ កូនចៅ ចៅទួត ជាអ្នកសិល្បៈ បានស្មឹងស្មាធិ លើកដៃប្រណំ ដោយក្នុងនោះ គេសង្កេត ឃើញសំឡេងខ្សឹកខ្សួល យំអួលដើមក បានបន្លឺឡើងតិចៗ ចេញពីសំណាក់លោក សុះ ម៉ាច , លោក ហម ឈរ៉ា, អ្នកនាង ចន្ទ តារាទី , លោក ចា ឫទ្ធី , លោក យុត្ថារ៉ា ឆានី, នាយក្រឹម, លោក មាស សារ៉ាន់, លោក អៀង ស៊ីធុល, អ្នកនាង ប៉ែន សុផានី, អ្នកនាង កាឡុង កាណារ៉ូ និងតារាជាច្រើនទៀត ខណៈពួកគេបាន នឹកឃើញទៅដល់អនុស្សាវរីយ៍ជាច្រើន ដែលធ្លាប់បានសម្ដែងខ្សែភាពយន្ដនិងច្រៀង ថ្វាយសម្ដេចតា ។
ក្រោយពីក្រាបបង្គំគោរព ព្រះវិញ្ញាណក្ខន្ធ គ្រប់ៗគ្នាហើយ លោក សុះ ម៉ាច បានសរសេរចុះក្នុងសៀវភៅ មរណទុក្ខ និងបានសម្ដែងនូវក្ដីសោកស្ដាយ រកទីបំផុតគ្មាន នៅពេលបាត់បង់ព្រះមហាក្សត្រ ដែលជា្រពះវររាជបិតាជាតិខ្មែរ បូរណភាពទឹកដី និងឯករាជជាតិ និងសូមបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះអង្គយាងទៅទីឋាន ព្រះបរមសុគតិភព និងសូមឱ្យព្រះវិញ្ញាណក្ខន្ធព្រះអង្គ តាមជួយថែរក្សាប្រជានុរាស្ដ្រ កូនចៅ ចៅទួត នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ឱ្យមានសេចក្ដីសុខ និងបូរណភាពទឹកដីផងដែរ៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.