Quantcast
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខណ្ឌដូនពេញ ចេញយុទ្ធនាការ បោសសំអាត នៅតាមច្រាំងទន្លេ

ភ្នំពេញៈ ដើម្បីចូលរួមថែរក្សាអនាម័យ និងបរិស្ថាន នៅតំបន់កម្សាន្តតាមបណ្តោយដងទន្លេ ទីដ៏សែនចាប់អារម្ម ណ៍របស់ប្រជាពលរដ្ឋ ជាពិសេសនៅមុខព្រះបរមរាជវាំង កម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានចុះបោសសំអាត ប្រមូលសំរាម និងបាញ់ទឹកដុសលាងនូវក្លិនឆ្អេះឆ្អាបផ្សេងៗ។

ប្រតិបត្តិការបោសសំអាត និងលាងជម្រះតាមបណ្តោយច្រាំងទន្លេនារសៀលថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០ ១២នេះ ដឹកនាំដោយលោកអភិបាលរងខណ្ឌដូនពេញ យស់ រិទ្ធី និងនាយករង រដ្ឋបាលសាលាខណ្ឌដូនពេញ លោក ហែម រិទ្ធី។

លោក យស់ រិទ្ធី បានថ្លែងថា ប្រតិបត្តិការនេះធ្វើឡើង ដើម្បីប្រមូលសំរាម និងលាងជម្រះនូវក្លិនឆ្អេះឆ្អាបផ្សេងៗ នៅតាមបណ្តោយច្រាំងទន្លេ ជាពិសេសមុខព្រះបរមរាជវាំង ដែលជាទីដ៏សែនមនោរម្យសម្រាប់ប្រជាពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាដើរកម្សាន្ត។ មួយវិញទៀត ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ មាន ប្រជាពលរដ្ឋជាច្រើនបានមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ទើប មានសំរាម កាកសំណល់ផ្សេងៗ នៅតាមបណ្តោយច្រាំងទន្លេមុខព្រះបរមរាជវាំង។

លោក យស់ រិទ្ធី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមកកម្សាន្តនៅមុខព្រះបរមរាជវាំង ក៏ដូចជាចូលរួម គោរព្រះវិញ្ញាណក្ខន្ធព្រះវីរក្សត្រខ្មែរ ត្រូវនាំគ្នាចូលរួមថែរក្សាអនាម័យ និងបរិស្ថាន កុំចោលសំរាមពាសវាល ពាសកាល ជាពិសេសការបន្ទោបង់ត្រូវរកបង្គន់អនាម័យឲ្យបានត្រឹមត្រូវ ចៀសវាងបន្សល់នូវក្លិនមិនល្អនៅតាម តំបន់រមណីយដ្ឋានដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរាជាតិ និងនាំឲ្យខូចតម្លៃប្រទេសជាតិរបស់យើង៕

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>