Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រព័ន្ធ ផ្សព្វផ្សាយ៖ ជប៉ុនពន្យារ សមយុទ្ធយោធា ជាមួយសហរដ្ឋ អាមេរិក

$
0
0

ប៉េកាំង៖បណ្តាញផ្សាព្វផ្សាយ ទូរទស្សន៍រដ្ឋរបស់ជប៉ុន ឈ្មោះថា NHK បានរាយការណ៍ថា រាជរដ្ឋាភិបាល ជប៉ុនបានសម្រេចចិត្ត ក្នុងការពន្យារពេល ធ្វើសមយុទ្ធយោធា រួមគ្នាជាមួយសហរដ្ឋ អាមេរិក ដែលបាន ជ្រើសរើស ធ្វើឡើងនៅខែវិច្ឆិកា ជាមួយសហរដ្ឋអាមេរិកនោះ។

សមយុទ្ធយោធា ដែលធ្វើលំនាំដូចជាកំពុងដណ្តើមកាន់កាប់ កោះដែលដាច់ស្រយោលនិងគ្មាន មនុស្សរស់ នៅឈ្មោះថា Irisuna នៅក្នុងតំបន់អូគីណាវ៉ា ដែលជាតំបន់ដែនដីក្រោមការគ្រប់គ្រងរបស់អាណាខេត្តមួយ ពីកងកម្លាំងបរទេសមកវិញយ៉ាងដូច្នោះដែរ។

យោងតាមកាសែត The Japan Times បានដកស្រង់ប្រភពព័ត៌មានពីរាជរដ្ឋាភិបាលជប៉ុន ឲ្យដឹងថា ការសំរេចចិត្តក្នុងការធ្វើសមយុទ្ធយោធាឲ្យកាន់តែឆាប់ក្នុងការដណ្តើមមកវិញនូវកោះ Irisuna បានឆ្លុះបញ្ចាំងឲ្យឃើញអំពីគោលនយោបាយរបស់នាយករដ្ឋមន្រ្តី Yoshihiko Noda។

រាជរដ្ឋាភិបាលជប៉ុន គឺមានការព្រួយបារម្ភថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនេះ អាចធ្វើឲ្យកាន់ អាក្រក់នូវភាពតានតឹងដែលមានស្រាប់នៅក្នុងទំនាក់ទំនងរវាងចិននិងជប៉ុន ប៉ុន្តែបណ្តេញសារព័ត៌មាន ក៏បានរាយការណ៍ដែលថា ជប៉ុន គឺកំពុងពិចារណារកអ្វី ជំនួសឲ្យការធ្វើសមយុទ្ធយោធានេះ។

យោង តាមសារព័ត៌មានជប៉ុនដែលបានផ្សព្វផ្សាយលើកមុន បានរាយការណ៍ថា សមយុទ្ធនេះ នឹងមានការ ចូលរួមគ្នាក្នុងទ្រង់ទ្រាយកាន់តែធំក្នុងប្រតិបត្តិការរួមគ្នារវាងជប៉ុននិងអាមេរិក ដោយត្រូវចាប់ផ្តើម នៅដើមខាងវិច្ឆិកានេះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>