Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិធីករ ពិធីការិនី ផ្នែកសិល្បៈ មិនគប្បី ពាក់បូរកាន់ ព្រះរាជមរណទុក្ខ ក្នុងកម្មវិធីនោះទេ

$
0
0

ភ្នំពេញៈ ក្រោយការយាងចូលព្រះទិវង្គតរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរប្រជា រាស្រ្តព្រះអង្គមិនថា នៅក្នុងស្រុក ឬនៅក្រៅស្រុកនោះទេ បានសម្តែងនូវការសោកស្តាយ និង ការសោក សង្រែកជាពន់ពេក បន្ទាប់ពីកម្ពុជាបានបាត់បង់អង្គអតីតព្រះមហាក្សត្រ ដ៏ឆ្នើមួយអង្គ។

ព្រះបរមសពព្រះអង្គត្រូវបានយាងត្រឡប់មកស្រុកកំណើត នៃទឹកដីកម្ពុជាវិញ នៅថ្ងៃទី១៧ ខែតុលា ប្រជារាស្រ្តប្រមាណជាង១លាននាក់ រួមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ បានចូលរួមទទួលព្រះបរមសព ព្រះអង្គតាំងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ព្រះបរមរាជវាំង នៅកម្ពុជារាជរដ្ឋាភិបាល បានតម្រូវឲ្យគ្រប់ស្ថាប័នទាំងអស់បង្ហូតទង់ជាតិពាក់កណ្តាលដង សម្រាប់រយៈពេលកាន់ព្រះរាជមរណ ទុក្ខរយៈពេល៧ ថ្ងៃ ក្នុងនោះប្រជារាស្រ្តរបស់ព្រះអង្គ ក៏បាននាំគ្នាពាក់បូរកាន់ព្រះរាជមរណទុក្ខ ដើម្បី បង្ហាញពីចិត្តស្វាមីភក្តិ ចំពោះព្រះអង្គ។ សម្រាប់កម្មវិធីវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ បានផ្អាក ផ្សាយនូវកម្មវិធីសិល្បៈសប្បាយៗ ។

ជាមួយគ្នានោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានចេញសេចក្តីណែនាំឲ្យពិធីករ ពិធីកា រិនីផ្នែកព័ត៌មាន ត្រូវពាក់បូរកាន់ព្រះរាជមរណទុក្ខ ចំពោះអ្នកសិល្បៈវិញនៅពេលឡើងឆាក កុំស្លៀកពាក់ ខោ-អាវ ឆើតឆាយពេក មុននឹងដល់ថ្ងៃបូជាព្រះបរមសព ។ ប៉ុន្តែ៤ ថ្ងៃក្រោយ ពីថ្ងៃកាន់ព្រះរាជមរណទុក្ខ រយៈពេល៧ថ្ងៃ នៃព្រះបរមសពព្រះករុណ នៅតាមកញ្ចក់ទូរទស្សន៍ ត្រូវបានរិះគន់ដោយមហាជនក្នុងកម្ម វិធីសិល្បៈមួយ បើទោះបីជាពិធីករ ពិធីការិនីទំាងនោះ បានពាក់បូរកាន់ទុក្ខក៏ដោយ ប៉ុន្តែវាពិតជាឆ្គង ណាស់ ខណៈដែលអ្នកសិល្បៈបែរជាស្លៀកពាក់ស៊ិចស៊ី ហើយច្រៀងរាំ កញ្ឆក់កញ្ឆេងនៅលើឆាក ។

ជាទម្លាប់ ជាប្រពៃខ្មែរ ចំពោះការកាន់ទុក្ខ គឺជាការស្ងៀមស្ងាត់ ត្រូវបានកាត់ផ្តាច់ដោយភាពសប្បាយរីក រាយ ការច្រៀងរាំផ្សេងៗ វាមិនខុសគ្នានោះទេ សម្រាប់កម្មពិធីសិល្បៈយើងឃើញហើយថា ក្រុមពិធីករ ពិធីការិនី បាននាំគ្នាពាក់បូរកាន់ព្រះរាជមរណទុក្ខរួចហើយ ហេតុអ្វីក៏បង្កើតឲ្យមានការរំាច្រៀងទៅវិញ ដែលមើលទៅពិតជាឆ្គងណាស់ ខណៈដែលប្រជារាស្រ្តពេញប្រទេសនាំគ្នាកាន់ទុក្ខ ពួកគេបែរជាបង្កើត ភាពសប្បាយរីករាយតាមកញ្ចក់ទូរទស្សន៍ទៅវិញ ។

ក្រុមមហាជនក៏បានផ្តល់ជាទស្សនទានដែរថា កម្មពិធីសិល្បៈរាំច្រៀងសប្បាយៗ នៅក្នុងកញ្ចក់ទូរទស្សន៍ រយៈពេលប៉ុន្មានខែ នៃការកាន់ព្រះរាជមរណទុក្ខព្រះវររាជបិតាជាតិខ្មែរ មុននឹងត្រូវបានយាងទៅបូជា គួរ តែធ្វើការផ្អាកសិន ព្រោះរាស្រ្តខ្មែរកំពុងមានទុក្ខ រាស្រ្តកំពុងកាន់ទុក្ខ អីចឹងភាពសប្បាយរីករាយ ក៏ត្រូវតែ កាន់ផ្តាច់ដែរ ប៉ុន្តែសម្រាប់កម្មពិធីសិល្បៈរាំច្រៀងទាំងនោះ យើងអាចជំនួសបានដោយ ការស្មូតកំណាព្យ យីកេ ឬប្លុំក្លុយជាដើម ព្រោះសិល្បៈ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌ដើមអម្ពិលនៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១២ នេះថា ការពាក់បូរកាន់ទុក្ខ គឺសម្រាប់តែពិធីករ ផ្នែកព័ត៌មានប៉ុណ្ណោះ ដោយឡែកពិធី ករ ផ្នែកសិល្បៈមិនអាចពាក់បូរកាន់ទុក្ខនោះទេ ។ លោកថ្លែងបន្តទៀតថា «ការពាក់បូរកាន់ទុក្ខសម្តែង សិល្បៈគឺឆ្គងណាស់»។

ចំពោះករណីនេះ ម្ចាស់ស្ថានីយទូរទស្សន៍ និងអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ គប្បីជួយពិនិត្យផង ថាវាជា ការសាកសមដែរឬទេ ? ព្រោះកម្មពិធីផ្សាយរបស់ស្ថានីលោកអ្នក ត្រូវបានបង្ហាញទៅ កាន់សាធារណជន រាប់លាននាក់ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក អាចនឹងត្រូវទទួលការរិះគន់កាន់តែធ្ងន់ធ្ងរ ខណៈដែល កម្ពុជាកំពុងកាន់ព្រះរាជមរណទុក្ខទូទាំងប្រទេស ប៉ុន្តែអស់លោកបែរជាបង្កើតកម្មពិធីរាំច្រៀង ដោយផ្ទុយ ពីឆន្ទៈរាស្រ្ត និងអ្នកដឹកនាំខ្មែរ ដែលកំពុងនាំគ្នាកាន់ព្រះរាជមរណទុក្ខព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ យើងទៅវិញ ៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles