Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុគ្គលិក រោងចក្រ ស្រាបៀរកម្ពុជា ទទួលបាន ការបណ្តុះបណ្តាល បច្ចេកទេស រយៈពេល៧ថ្ងៃ ពីអ្នកជំនាញ ផលិតស្រាបៀរ អាល្លឺម៉ង់

$
0
0

ភ្នំពេញៈ ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី នាថ្មីនេះ បានអញ្ជើញ អ្នកជំនាញផ្នែក ផលិតស្រាបៀរ ២រូប មកពី វិទ្យាស្ថាន ស្រាវជ្រាវ និងបណ្តុះបណ្តាល ការផលិតស្រាបៀរ របស់ប្រទេសអាឡឺម៉ង់ ដើម្បីបង្រៀន ពីបច្ចេកទេសមួយចំនួន ដល់បុគ្គលិកនានា នៅរោងចក្រស្រាបៀរ របស់ខ្លួន រយៈពេល៧ថ្ងៃ ។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល រយៈពេល៧ថ្ងៃនេះ នឹងចាប់តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១២ ដើម្បីបណ្តុះបណ្តាល បុគ្គលិកទាំងអស់ របស់រោងចក្រខ្មែរប្រ៊ូវើរី ឱ្យបានយល់ដឹង ពីវិទ្យាសាស្ត្រ និងបច្ចេកទេស ផលិតស្រាបៀរ ប្រកបដោយតាមស្តង់ដា។

លោកបន្ថែមថា អ្នកជំនាញផ្នែកផលិតស្រាបៀរ ទាំង២នាក់នោះ គឺលោក Dr.Ing ROLAND PAHL និង លោក Dr.Ing ROLAND FOLZ មកវិទ្យាស្ថាន ស្រាវជ្រាវ និងបណ្តុះបណ្តាល ការផលិតស្រាបៀរ នៅប្រទេសអាល្លឺម៉ង់ ជាសាលាល្បីខាង បណ្តុះបណ្តាលបច្ចេកទេសផលិតស្រា ហើយពួកគាត់ នឹងបង្ហាត់បង្រៀន ដល់បុគ្គលិកទាំងអស់ នូវបច្ចេកទេសមួយចំនួន ដូចជា បច្ចេកទេស ស្ងោរស្រាប្រកប ដោយអនាម័យ របៀបលាងសម្អាត របៀបវេចខ្ចប់ ព្រមទាំង វិទ្យាសាស្ត្រ និង បច្ចេកវិទ្យាទំនើប ចុងក្រោយ នៃការផលិតស្រាបៀរ ដើម្បីធ្វើឱ្យ បុគ្គលិកទាំងនោះ កាន់តែមានជំនាញ ច្បាស់លាស់ ក្នុងការផលិតស្រាបៀរកម្ពុជា ឱ្យកាន់តែ មានគុណភាព ប្រសិទ្ធិភាព និង មានឱជារសជាតិកាន់តែ ឈ្ងុយឆ្ងាយឡើង ។

សូមបញ្ជាក់ថា ក្រុមហ៊ុនខ្មែរ ប្រ៊ូវើរី តែងតែ អញ្ជើញអ្នកជំនាញបរទេសនានា មកបណ្តុះបណ្តាលពី បច្ចេកទេស ផលិតស្រាបៀរ ដល់បុគ្គលិករបស់ខ្លួន ដើម្បីផលិតស្រាបៀរមួយ ប្រកបដោយគុណភាព តាមលក្ខណៈស្តង់ដារអន្តរជាតិ ។ ក្រុមហ៊ុនក៏បាននាំចេញ នូវផលិតផលរបស់ខ្លួន ទៅកាន់ ប្រទេស នានា មួយចំនួនផងដែរ ដូចជាទៅកាន់ប្រទេស ជប៉ុន ម៉ាឡេស៊ី និងបារាំងជាដើម ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>