Quantcast
Viewing all articles
Browse latest Browse all 8042

Ford ប្រកាស ពីក្បួនដង្ហែរថយន្ត សម្រាប់ ដំណើរកម្សាន្ត ឆ្នាំ២០១២

ភ្នំពេញៈ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនចែកចាយ រថយន្ត Ford នៅកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ បានប្រកាស ពីក្បួនដង្ហែរថយន្ត ជាថ្មីម្តងទៀត សម្រាប់ដំណើរ កម្សាន្ត ឆ្នាំ២០១២ ដែលនឹងចូលមកដល់ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ ។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្បួនដង្ហែរថយន្ត Ford សម្រាប់ឆ្នាំ២០១២នេះ ជាក្បួនដង្ហែប្រចាំឆ្នាំ លើកទី៦ហើយ ដែលនឹងមានរថយន្ត Ford ប្រមាណ៥០គ្រឿង នឹងមនុស្សជាង៣០០នាក់ ធ្វើដំណើរកម្សាន្តរយៈពេល៣យប់ ៤ថ្ងៃ ទៅកាន់ ខេត្តមណ្ឌលគិរី ។

លោកបន្ថែមថា ក្បួនដង្ហែនេះ នឹងផ្តល់ឱកាសដល់ម្ចាស់រថយន្ត Ford គ្រប់គ្នា ដើម្បីចូលរួមសប្បាយរីក រាយជាមួយគ្នា ក្នុងដំណើរកម្សាន្តឆ្នាំនេះ ដោយអំឡុងពេលនោះ ពួកគេនឹងទទួលបាន ការចាក់សាំង ដោយឥតគិតថ្លៃ ក៏ដូចជាម្ហូបអាហារ ពិធីជប់លៀងរាំងកម្សាន្ត ជុំវិញភ្នក់ភ្លើង និងការបោះជំរុំផ្សេងៗ ដែលរៀបចំដោយ ក្រុមហ៊ុន RMA Cambodia និង Ford ។ មិនតែប៉ុណ្ណោះ គ្រប់គ្នា នឹងបានទៅ កម្សាន្ត នៅរមនីយដ្ឋាននានា ក្នុងខេត្តមណ្ឌលគិរីស ក៏ដូចជាបានចូលរួម ជួបជុំជាមួយ បងប្អូន ជនជាតិភាគតិច ដែលរស់នៅក្នុងខេត្តនេះផងដែរ ។

គួរបញ្ជាក់ថា ដំណើរកម្សាន្តប្រចាំឆ្នាំ របស់ Ford (Ford Adventure) នៅកម្ពុជា បានចាប់ផ្តើម តាំងពីឆ្នាំ២០០៧មកម៉្លេះ ដែលឆ្នាំនោះ គឺដំណើរកម្សាន្ត ទៅកាន់ខេត្តមណ្ឌលគិរីដែរ ។ ដោយឡែក ឆ្នាំ២០០៨  Ford បានរៀបចំដំណើរកម្សាន្តទៅកាន់ ខេត្តរតនគិរី និងឆ្នាំ២០០៩ ដំណើរកម្សាន្ត ទៅខេត្តប៉ៃលិន ហើយសម្រាប់ឆ្នាំ២០១០ និង២០១១ កន្លងទៅនេះ គឺជាដំណើរកម្សាន្ត ក្បួនដង្ហែ រថយន្ត ឆ្លងប្រទេស ទៅកាន់ខេត្តចម្ប៉ាសាក់ ប្រទេសឡាវជាដើម ៕

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles