Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុនផ្តល់ជំនួយ ៤៣៤.២៤៦ដុល្លារ សម្រាប់គម្រោង ពង្រីកអគារវះកាត់ នៅមន្ទីពេទ្យ កុមារជាតិ

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះ ជប៉ុនបានប្រារព្ធពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលគិតជាទឹកប្រាក់ សរុប៤៣៤.២៤៦ដុល្លារ សម្រាប់គម្រោងពង្រីកអគារវះកាត់ ក្នុងមន្ទីពេទ្យកុមារជាតិ។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ាសាហ៊្វូមី គូរ៉ូគិ មានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខានោះថា ការកែលម្អ ស្ថានភាពសុខាភិបាលមានសារសំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ជាងនេះទៅទៀត ការកែលម្អសេវាសុខាភិបាល សម្រាប់កុមារ រឹតតែមាន សារសំខាន់ ពីព្រោះវាជាការវិនិយោគទៅលើកុមារ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត់។

លោកបានបានបញ្ជាក់ថា” ការកែលម្អស្ថានភាពសុខាភិបាល មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព។ ផែនការយុទ្ធសាស្រ្ត សម្រាប់ វិស័យសុខាភិបាលឆ្នាំ២០០៨-២០១៥ ក៏បានផ្តល់អាទិភាពខ្ពស់ ទៅលើវិស័យការកែលម្អ ទៅលើសេវាសុខាភិបាលសម្រាប់កុមារផងដែរ”។

លោកបន្តថា រដ្ឋាភិបាលជប៉ុន តែងតែផ្តល់ជំនួយឧបត្ថម្ភ សម្រាប់វិស័យ ជាច្រើនដើម្បីគាំទ្រ ដល់ការក៏សាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩២មក។ ចំពោះការគាំទ្រ វិស័យសុខាភិបាលរដ្ឋាភិបាលជប៉ុន រួមចំណែកតាមរយៈការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល តួយ៉ាងមជ្ឍមណ្ឌលជាតិ គាំពារមាតានិងទារក ការអភិវឌ្ឍធនធានមនុស្សជាដើម។

នាយិកាមូលនិធិ សម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះជាតិ កញ្ញា អាកេមិ តាកាហាហ្សិ មានប្រសាសន៍ផងដែរថា ការពង្រឹងអគារផ្នែកសណ្តំ និងសល្យគារដែល មានការគាំទ្រ ពីគម្រោងជំនួយសម្រាប់ អង្គការក្រៅរដ្ឋាភិបាលជប៉ុននេះ ពិតជានាំមកនូវការព្យាបាល វេជ្ជសាស្រ្តយ៉ាងល្អប្រសើរ សម្រាប់កុមារកម្ពុជាដែលនេះ ជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហស្សវត្សរ៍ និងជាផែនការយុទ្ធសាស្រ្តសុខាភិបាល របស់ប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា ជំនួយដែលផ្តល់មកកម្ពុជា គិតជាទឹកប្រាក់សរុប ៤៣៤.២៤៦ដុល្លារ នោះនឹងត្រូវអនុវត្តគម្រោង ពង្រីកអគារវះកាត់ក្នុងមន្ទីពេទ្យកុមារជាតិ ដោយធ្វើ ការសាងសង់បន្ទប់វះកាត់ថ្មី បន្ទប់បណ្តុះបណ្តាល និងបន្ទប់ថែទាំសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងធ្វើការជួសជុលអគារ និងកែលម្អប្រព័ន្ធទឹក ហ្គាស ក្នុងអគារផងដែរ។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង១៧.៥លានដុល្លារ ដល់គម្រោងចំនួន៦៨គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលផ្តោតសំខាន់ ទៅលើវិស័យអប់រំ នៅតាមកម្រិតមូលដ្ឋាន វិស័យសុខាភិបាល និងសកម្មភាពបោសសម្អាតមីន៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles