Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ខេត្តកំពង់ឆ្នាំង ដង្ហែទៀនវស្សា ប្រគេនព្រះសង្ឃ និងចែកអំណោយដល់ ប្រជាពលរដ្ឋទីទ័លក្រ

$
0
0

កំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក កែវ ពៅ និងអភិបាល រងខេត្តកំពង់ឆ្នាំង លោក បណ្ឌិត ចេង ញ៉ាន់ អមដណើរដោយ លោកអនុប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូប បានដង្ហែទៀន ព្រះវស្សា រួមមទាំងគ្រឿង ឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅអាស្រមវត្ត ដំណាក់កកោះ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកក្រុមការងារ បានចែកអំណោយ និងប្រគល់ផ្ទះ២ខ្នង ជូនដល់ជនទីទ័លក្រចំនួនគ្រួសារ នៅភូមិ-ឃុំខាងលើ ដោយគ្រួសារទី១ ឈ្មោះ ងួន ទាវ និងប្រពន្ធឈ្មោះ អ៊ុយ ភី ទទួលបានផ្ទះ ៥គុណ៦ម៉ែត្រ ១ខ្នង អង្ករ ២០គីឡូក្រាម មីយើង ១កេស ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៥ម៉ឺនរៀល គ្រួសារទី២ ឈ្មោះ គង វន្នី និងប្រពន្ធឈ្មោះ មឿន សារី ទទួលបានផ្ទះ ៥គុណ៦ម៉ែត្រ ប្រក់សង្កសី និងអំណោយដូចគ្រួសារ ទី១ដែរ។

ក្រុមការងារបានបន្តដឹកនាំ អំណោយកាកបាទក្រហម មានអង្ករ ត្រីខកំប៉ុង មុង ភួយ សារ៉ុង និងកៅស៊ូតង់ ទៅចែកជូនជនរងគ្រោះខ្យល់ព្យុះរលំផ្ទះចំនួន ៧គ្រួសារ នៅឃុំច្រណូក ស្រុកកំពង់លែង។

លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង បានអរគុណដល់លោក ចេង ញ៉ាន់ អភិបាលខេត្ត និងជាក្រុមការងារខេត្តចុះជួយស្រុកកំពង់លែង ព្រមទាំងលោក ប្រធានមន្ទីរ និងមន្ត្រីមន្ទីរសាធារណការ និងដឹកនាំជញ្ជូនខេត្ត ចុះជួយឃុំពោធិ៍ ដែលលោកតែងតែ ចុះជួយឧបត្ថម្ភទាំងកម្លាំងកាយ ចិត្ត និងថវិកា ជួយដល់ប្រជាពលរដ្ឋ គ្រប់រូប ដែលរងគ្រោះ និងទីទ័លក្រ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles