Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកអភិបាលរង ហេង វន្ថា ដឹកឈើ ពីខេត្ដព្រះសីហនុ អត់ច្បាប់ មន្ដ្រី អ.ហ ចាប់ហើយ លែងវិញ

$
0
0

កំពត ៖ ឈើមួយរថយន្ដពេញ ដឹកតាមបណ្ដោយផ្លូវជាតិលេខ៣ ពីខេត្ដព្រះសីហនុ ចូលមកទីរួមខេត្ដកំពត ត្រូវបានប្រទះឃើញនៅលើកំណាត់ ផ្លូវជាតិលេខ៣ ស្ថិត ក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្ដកំពត កាលពីវេលាម៉ោង១០និង៤៥នាទី យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២។ ការដឹកជញ្ជូនឈើនេះ គ្មានកម្លាំងណាមួយ ដែលឈរជើង នៅលើកំណាត់ផ្លូវជាតិខាងលើ ហ៊ានឃាត់សួរនាំ ឬក៏ចាប់ឡើយ។

បើតាមប្រភពពីមន្ដ្រីរដ្ឋបាលព្រៃឈើម្នាក់  សូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ដើមអម្ពិល កាលពីយប់មិញថា រថយន្ដកូរ៉េ២តោន កន្លះ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3B-0789    ដែលដឹកឈើខាងលើ គឺគ្មានច្បាប់ទេ។ មេព្រៃរូបនេះបានបង្ហើបទៀតថា ម្ចាស់ឈើ គឺលោក ហេង វន្ថា អភិបាលរងខេត្ដកំពត ទទួលបន្ទុកជា ប្រធានបង្ក្រាបបទល្មើសរបស់ខេត្ដកំពត។

ការដឹកជញ្ជ្ញូនឈើរបស់គាត់ នៅពេលយប់ គ្មានកម្លាំងសមត្ថកិច្ចណាមួយ ហ៊ានបង្ក្រាប ឡើយ សូម្បីតែនៅវេលាម៉ោង១១យប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ (អ.ហ)ខេត្ដ ស្ទាក់ចាប់ គ្រាន់តែសួរនាំ ប៉ះចំឈ្មោះលោកអភិបាលរងខាងលើ គឺ អ.ហ  ដកកម្លាំងចេញភ្លាមៗ  មិនតែប៉ុណ្ណោះ គេថែមទាំងឃើញលោកអភិបាលរង បើករថយន្ដទៅដល់កន្លែងមន្ដ្រី អ.ហ ឃាត់ទៀតផង។ ក្នុងនោះលោកភិបាលរង ថែមទាំងស្ដីឱ្យខាងអ្នកថតទូរទស្សន៍ ដែលទៅថតយកទិដ្ឋាភាព និងសកម្មភាពចាប់ឈើនេះថែមទៀត។

នៅវេលាម៉ោង ១១ ថ្ងៃទី១៣ ខែសីហា ដើមអម្ពិលបានទូរស័ព្ទទៅកាន់លោក ហេង វន្ថា ដើម្បីសាកសួរពីការដឹកឈើខាងលើ ហើយត្រូវបានលោកឆ្លើយថា ជាឈើ លោកដឹកពីខេត្ដព្រះសីហនុ យកមកធ្វើផ្ទះប៉ុណ្ណោះ ព្រោះប្រភេទឈើសសរខាងលើ នៅខេត្ដកំពតអត់មាន៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>