ហាវ៉ាណា៖ លោក ហ្វីឌែល កាស្ត្រូដែលជាមេដឹកនាំ ប្រទេសគុយបា អស់រយៈពេលជាងកន្លះសតវត្សរ៍មក ហើយដែលលោកត្រូវបាន ពិភពលោកទទួលស្គាល់ថា ជាមេដឹកនាំក្នុងការធ្វើសង្គ្រាម ត្រជាក់ប្រឆាំងសហរដ្ឋអាមេរិក រយៈពេលរាប់ទសវត្សរ៍នោះ ឥឡូវលោកបានធ្វើពិធី ប្រារព្ធខួបគម្រប់ ៨៦ឆ្នាំនៅថ្ងៃចន្ទ ទី១៣ ខែសីហានេះ។
គេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១២ថា ការិយាល័យរបស់លោក កាស្រ្តូបាននិយាយថា ពួកគេគ្មានគម្រោងក្នុងការអញ្ជើញភ្ញៀវកិត្តិយស មកប្រទេសកម្មុយនីស្តនេះម្តងណាឡើយ ហើយមេដឹកនាំរូបនេះបានថែរក្សា សុខភាព របស់លោកតាំងពីខែមករា ឆ្នាំ១៩៥៩ រហូតមកដល់លោកមានការឈឺចាប់ ដោយសារបញ្ហាសុខភាពនៅឆ្នាំ២០០៦ រួមទាំងបានផ្ទេរសិទ្ធិអំណាច របស់លោកឲ្យទៅប្អូន ប្រុស របស់ លោកគឺ រ៉ូល កាស្ត្រូ។
នៅថ្ងៃចន្ទ ទី១៣ នេះអង្គការគម្រោងយុវជន មិនបានដឹងនូវការប្រារព្ធខួបរបស់លោកកាស្ត្រូទេ ប៉ុន្តែលោករីនី ហ្គូនហ្សាលីហ្វ ជាអ្នកជាប់ឃុំខ្លួនម្នាក់ក្នុងគុក ចំណោមប្រាំនាក់នៅអាមេរិក នៅតែបានដឹងនិងធ្វើការគោរព ចំពោះវីរបុរសក្នុងសង្គ្រាមនៅប្រទេសកំណើតរបស់ខ្លួន។
ចំណែកឯកីឡាការនីអូឡាំពិកម្នាក់កញ្ញា អ៊ីដាលី អូទីស បានធ្វើសេចក្តីថ្លែងអំណរគុណ ចំពោះគ្រួសារ, បងប្អូន,មិត្តភ័ក្តិ និងលោក រ៉ូល កាស្ត្រូអាយុ ៨១ឆ្នាំផងដែរ មុនពេល ប្រធានាធិបតីមុនដាក់អំណាច។
គួរបញ្ជាក់ថា លោកកាស្ត្រូបានសរសេរអំពីរឿងរ៉ាវ សំខាន់ៗជាច្រើនដូចជា បញ្ហាបរិស្ថាន និងសង្គ្រាមនុយក្លេអ៊ែរ ហើយឥឡូវនេះលោកទទួលការគាំទ្រ និងមានភាពល្បីល្បាញយ៉ាងខ្លាំង៕