Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តើកវី ប្រភពវោហាស័ព្ទ វ៉ោយ ហូ នៅមានជីវិត ពិតប្រាកដ ឬយ៉ាងណា?

$
0
0

ភ្នំពេញ៖ មានការអះអាងថ្មីមួយទៀត ពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិក្អម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បានលើកឡើងថា បុរសម្នាក់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធី "មរតកសំនៀង" ដែលបានផ្សាយផ្ទាល់ក្នុងស្ថានីយទូរទស្សន៍ អប្សរា កាលពីថ្ងៃសៅរ៍ទី១០ ខែវិច្ឆិកា កន្លងទៅ គឺមិនមែនជាកវី វ៉ោយ ហូ ដែលជាអ្នកនិពន្ធទំនុកច្រៀង និងបទចម្រៀងក្នុងអំឡុងទស្សវត្ស ទី៦០និង៧០ដ៏ល្បី នោះទេ តាមការពិត កវី វ៉ោយ ហូ ប្រហែលជាបាត់បង់ជីវិត បាត់ទៅហើយ។

បើតាមការអះអាងពីសំណាក់ប្រជាពលរដ្ឋម្នាក់ ដែលជាអ្នករស់នៅក្នុងភូមិក្អម ឃុំឫស្សីជ្រោយ បានប្រាប់តាមទូរស័ព្ទឲ្យដឹងថា កវី វ៉ោយហូ ពិតប្រាកដ ប្រហែលជា ស្លាប់បាត់ហើយ និងមានអាយុ៧០ឆ្នាំជាង ប្រសិនបើមានជីវិតរស់នៅមកដល់សព្វថ្ងៃ។ តាមការអះអាងរបស់ អ៊ុំប្រុសម្នាក់នេះ នៅប៉ុស្តិ៍ អប្សរា ក្នុងកម្មវិធី"មរតក សំនៀង" គឺគាត់ សព្វថ្ងៃមានអាយុប្រហែល ៤៩ឆ្នាំប៉ុណ្ណោះ ថែមទាំងមិនសូវច្បាស់ និងភ្លេចភ្លាំងខ្លះៗទៀតផង។

ប្រភពដដែលបានសង្កត់ធ្ងន់ទៀតថា ឈ្មោះរបស់គាត់ដែលគេហៅក្រៅគឺ "តាព្រលឹត" គាត់ជាអតីតជាងជួសជុល ម៉ាញ៉េ ទូរទស្សន៍ ធ្លាប់រស់នៅភូមិក្អម ឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ម្ដុំស្ពានព្រែកតាមាក់ អំឡុងឆ្នាំ១៩៩១-១៩៩៧។ ចំណែកស្នាមដៅដ៏ធំនៅមួយជំហៀងមុខរបស់គាត់នេះ គឺមានតាំង ពីកំណើតមកម៉្លេះ ហើយគាត់ក៏ធ្លាប់មានប្រពន្ធ និងកូនពីរនាក់ ពេលរស់នៅក្នុងភូមិនេះ មុននឹងទៅយកប្រពន្ធថ្មី នៅលើដែនដីខេត្តបាត់ដំបង ដោយសារប្រពន្ធមុន ឈ្លោះគ្នារឿងផិតក្បត់ ទើបមានការលែងលះ ហើយអតីតប្រពន្ធដើមរូបនេះ ក៏នៅមានជីវិតដល់សព្វថ្ងៃដែរ។

ផ្ទុយពីការអះអាងខាងលើនេះ លោក ប៉ាន់ ខែមប៊ុនថន ជាអ្នកស្រាវជ្រាវបទចម្រៀងចាស់ៗ និងជាអ្នកបានធ្វើដំណើរដល់ផ្ទះ កវី វ៉ោយ ហូ នៅឯខេត្តបាត់ដំបង បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទឲ្យដឹងថា កវី វ៉ោយ ហូ ពិតជានៅមានជីវិតដល់សព្វថ្ងៃមែន ថ្វីបើលោកកើតមិនទាន់ តែលោកអះអាងតាម រយៈសាក្សីជាច្រើន សុទ្ធតែជាអ្នកសិល្បៈល្បីៗ និងបានជួបគ្នាផ្ទាល់ ថា ជាកវី វ៉ោយ ហូ យ៉ាងពិតប្រាកដ។

លោក ប៉ាន់ ខែមប៊ុនថន បានបន្ថែមទៀតថា អ្នកដែលអះអាងខាងលើ គឺអាចជាករណីច្រឡំមនុស្ស ព្រោះពេលកម្មវិធីរបស់លោកផ្សាយផ្ទាល់ ក៏មានអ្នករស់នៅក្នុងភូមិ ខាងលើខលទូរស័ព្ទមកលោកដែរ តែពេលនោះលោកបានឲ្យគេទៅមើលផ្ទះរបស់បុរសម្នាក់ ដែលមានមុខស្រដៀងនឹង កវី វ៉ោយ ហូ ថាតើគាត់នៅផ្ទះឬអត់? ក្រោយមកទៀតអ្នកដដែលនោះ បានខលទូរស័ព្ទលេខ Private មកលោក ថា ច្រឡំមនុស្ស។

លោក ប៉ាន់ ខែមប៊ុនថន បានបន្តថា កវី វ៉ោយ ហូ គាត់មានប្រវត្តិរូបច្បាស់លាស់ មានឯកសារសៀវភៅគ្រួសារ និងអត្រានុកូលដ្ឋាន ទទួលស្គាល់ និងដឹងឮពីសំណាក់ អាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ហើយមិត្តភក្តិជំនាន់នឹងកវីរូបនេះដូចជា កវី ញ៉េប ជាបឡេង អ្នកស្រី ដុំ សុផានី ភរិយាលោកស្វាយ សំអឿ កវី វ័រ សារុន និងអ្នកស្រី រស់ សំបឿន បងបង្កើតអ្នកស្រី រស់ សេរីសុទ្ធា ក៏បានជួបផ្ទាល់ និងទទួលស្គាល់ថា ពិតជាកវី វ៉ោយ ហូ ប្រាកដមែន។ ដូចនេះគ្មានចំណុចណាមួយ ដែលថា លោក វ៉ោយ ហូ គ្មានជីវិតរស់នៅនោះឡើយ ។

ទោះបីជាយ៉ាងណា មានតែប្រិយមិត្តអ្នកអាន រង់ចាំតាមដានទាំងអស់គ្នា ថា តើ កវី វ៉ោយ ហូ ពិតជានៅមានជីវិត ឬយ៉ាងណា?

លោក វ៉ោយ ហូ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក បញ្ចេញមតិផ្សេងៗគ្នា នៅក្នុងការសន្ទនា

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles