ភ្នំពេញ ៖ មន្ដ្រីនគរបាលមានឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋាន អង្គរក្សក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមន្ដ្រីនគរបាលរូបនេះ បានបាញ់ចំនួន២គ្រាប់ ដើម្បីគំរាម អ្នកជិតខាងរបស់ខ្លួន ក្រោយមានទំនាស់ រឿងតសំយ៉ាបផ្ទះ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
មន្ដ្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្ទឹងមានជ័យបានឱ្យដឹងថា ជនបង្កមានឈ្មោះឆេង ហួត អាយុ៤២ឆ្នាំ បានដកកាំភ្លើងម៉ាកកា ៥៤ របស់ខ្លួនបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមអ្នកជិតខាងលោក ហ៊ុក គឹមហាក់ អាយុ៣១ ឆ្នាំ ក្រោយពីពួកគេទាំងពីរមានជម្លោះរឿង តសំយ៉ាប ផ្ទះខណៈដែលជនបង្ករូបនេះ មាន អាការៈស្រវឹងផង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនទៅសួរ នាំបន្ដ រួមទាំងជនរងគ្រោះផងដែរ ជាភាគី ម្ខាងទៀត។