ភ្នំពេញ៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋ លេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលទើបតែបានជាប់ឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិកនោះ មិនបានលើកយកបញ្ហាលោក សម រង្ស៊ី មកជជែក ពិភាក្សានៅក្នុងជំនួបរវាងលោក និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នោះទេ។
លោក បា្រក់ សុខុន បានមានប្រសាសន៍បែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ដែលត្រូវបានរៀបចំធ្វើឡើង នៅក្នុងមណ្ឌលព័ត៌មាន នៃទីស្តីគណៈរដ្ឋមន្រ្តី នៅក្រោយជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក បារ៉ាក់ អូបាម៉ា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។
លោកបានបន្តថា«នៅក្នុងប្រទេសកម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ ប៉ុន្តែមានអ្នកនយោបាយដែលមានទោស ពីព្រោះពួកគេបានរំលោភច្បាប់»៕