Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សែលកាត បង្កើតកម្មវិធីពិសេស សន្សំពិន្ទុ ដើម្បីឈ្នះរង្វាន់ "Rewards Points"

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៤ នេះ បានសម្ពោធនូវកម្មវិធី សែលកាត Rewards Points ដ៏ធំនៅកម្ពុជា ដើម្បីផ្តល់ជូនដល់អតិថិជន ក្នុងការបញ្ចុះតម្លៃ ជាមួយដៃគូ និងហាងជាង ២០០០ កន្លែងទូទាំង ប្រទេសកម្ពុជា ដែលមានទីតំាងហាងលក់សំលៀកបំពាក់ ភោជនីដ្ឋាន គ្រឿងអេឡិចត្រូនិច ហាងផ្តល់សេវាកម្មសុខភាព និង ហាងលក់ សម្ភារៈផ្សេងៗទៀត។

លោក Ina Watson នាយកប្រតិ្តបត្តិ របស់ក្រុមហ៊ុនសែលកាត បានឲ្យដឹងថា កម្មវិធី សែលកាត Rewards ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអត្តប្រយោជន៍ កាន់តែច្រើន ដល់អតិថិជន ដែលជាគុណតម្លៃ ដ៏សំខាន់និងជាកត្តាធ្វើឲ្យសែលកាត ខុសប្លែកពីរគួរប្រជែងរបស់ខ្លួន ដែលអាចផ្តល់ជូនអតិថិជន បានត្រឹមតែការបញ្ចូលទឹកប្រាក់ តែមួយមុខប៉ុណ្ណោះ។

អតិថិជនទាំងអស់ នឹងទទួលបានកាតបញ្ចុះតម្លៃ ពីសែលកាតRewards ដោយគ្រាន់តែអតិថិជន ប្រើប្រាស់សែលកាត ចាប់ពី ៣ខែឡើងទៅ និងចំណាយទឹកប្រាក់ ជាមធ្យម ២ដុល្លារ សម្រាប់រយៈពេល៣ ខែចុងក្រោយ។ អតិថិជនដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដែលអាច នឹងទទួលការបញ្ចុះតម្លៃ សែលកាត ដោយឥតគិតថ្លៃ នៅគ្រប់សាខាការិយាល័យរបស់សែលកាត។

លោក បានបន្តថា សែលកាត សម្ពោធកម្មវិធី Rewards Points គឺជាអត្ថប្រយោជន៍ថ្មីបន្ថែម ពីលើកម្មវិធីសែលកាតRewards។ កម្មវិធីនេះ នឹងអនុញ្ញាតិឲ្យអតិថិជន ទទួលបាន ការឈ្នះរង្វាន់រាល់ពេល ដែលអតិថិជនប្រើប្រាស់ សែលកាត ដោយផ្តល់ជូនពិន្ទុ។ ១ដុលា្លរស្មើ ១ពិន្ទុ។ ពិន្ទុដែលសន្សំបាន អាចប្តូរយករង្វាន់ ដ៏អស្ចារ្យជាច្រើន ពីសែលកាត។

កម្មវិធីនេះសម្រាប់អតិថិជនសែលកាត ទាំងអស់ ដែលមានកាតបញ្ចុះតម្លៃ សែលកាត Rewardsសម្រាប់ អតិថិជនចូលរួម នឹងក្លាយជាសមាជិក សែលកាត Rewards តាំងពីខែមេសាមក ពិន្ទុត្រូវបានសន្សំចាប់ពីថ្ងៃ១ ខែមេសា មកម្ល៉េះ ហើយពិន្ទុនោះ អាចប្តូរជារង្វាន់ ដូចជា កាបូប ឆ័ត្រ ពិល អាវភ្លៀង នាឡិកាភ្ជួរជញ្ជាំង និង វត្តផ្សេងៗទៀត ដែលរង្វាន់នេះ ត្រូវបានផ្តល់ជូន ចាប់ពីខែ ឧសភានេះតទៅ៕


Viewing all articles
Browse latest Browse all 8042

Trending Articles