ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃទី២៩ ខែមេសានេះ បានយាងចាកចេញពីកម្ពុជា ដើម្បីទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា។
នៅក្នុងដំណើរយាងចាកចេញនោះ មានការជូនដំណើរដោយ សម្ដេច ហេង សំរិន ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ដ្រីជាន់ខ្ពស់ និងញាតិវង្សានុវង្សជាច្រើនរូបទៀត៕