មណ្ឌលគិរី៖ ទន្ទឹមនឹងរដូវបង្កបង្កើនផល បាន ឈានចូលមកដល់ អភិបាលខេត្តមណ្ឌលគិរី លោក អេង បុនហ៊ាង បាននាំយកគ្រាប់ពូជដំណាំពោត និងសណ្តែក ចែកជូនប្រជាពលរដ្ឋជនជាតិដើមភាគតិច (ព្នង) ២០៨គ្រួសារមក ពីភូមិពូក្រូច និងភូមិពោរដែត ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា។
ក្នុងឱកាសអញ្ជើញទៅចែកគ្រាប់ពូជជូនប្រជាកសិករនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤នោះ ក៏មានការអញ្ជើញ ចូលរួមពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម និងមន្ត្រី អាជ្ញាធរខេត្តជាច្រើនរូបផ្សេងទៀត។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងប្រាប់អ្នកយកព័ត៌មានថា គ្រាប់ពូជចែកជូនដល់កសិករ មាន ដូចជា ពោត សណ្តែក ដើម្បីបង្កើនការដាំដុះដល់ពួកគាត់បន្ថែមទៀត ធ្វើឲ្យជីវភាពរបស់ពួកគាត់ប្រែក្លាយកាន់តែ ល្អប្រសើរឡើង។
ក្នុងឱកាសនោះ លោក សុង ឃាង ក៏បានចែកចាយខិត្តបណ្ណក្នុងការផ្សព្វផ្សាយ ស្ដីពីរបច្ចេកទេសបែបកសិកម្មឲ្យ ត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាបាននូវភោគផលច្រើន សម្រាប់តម្រូវការទីផ្សាផងដែរជាងនេះទៅទៀត អាចធ្វើ ឲ្យកម្រិតជីវភាពប្រជាកសិករនៅតំបន់នោះ រឹតតែមានភាពធូរធា៕