ព្រះវិហារ ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ បាននាំយកអង្ករ ចំនួន១តោន ទៅឧបត្ថម្ភជូន ដល់មន្រ្តីយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលអង្គភាពទាំង២ បានចង សម្ព័ន្ធមេត្រីភាព ជាមួយគ្នា។
មន្រ្តីនៃមន្ទីរ ធនធានទឹក ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រោយពីមានការណែនាំពីសំណាក់រដ្ឋមន្រ្តី ក្រសួងធនធានទឹក លោក លឹម គានហោ រួចមក ប្រធានមន្ទីរ បានដឹកនាំមន្រ្តីមួយចំនួន នាំយកអង្ករ១តោន ដែលជាការឧបត្ថម្ភ របស់ក្រសួងប្រចាំ ជូនដល់ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្ត ដើម្បីធ្វើការផ្គត់ផ្គង់ ដល់ការហូបចុករបស់កម្លាំងយោធាជាប្រចាំ។
សកម្មភាពទាំងនេះ បានបង្ហាញនូវការ យកចិត្តទុកដាក់ ពីសំណាក់បណ្តាអង្គភាព នៅពីក្រោយអង្គភាព យោធា ដែលជាសមរភូមិជួរមុខ ដែលបណ្តាអង្គភាព ទាំងនោះ បានចងសម្ព័ន្ធ មេត្រីភាពជាមួយគ្នា៕