Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជីវករ ផ្សារសុវណ្ណា នាំគ្នាបិទតូប សុំឱ្យថៅកែផ្សារ បញ្ចុះតម្លៃតូប ៣០ភាគរយ

$
0
0

ភ្នំពេញ ៖ តាំងពីព្រឹករហូត ដល់វេលារសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ក្រុមអាជីវករផ្សារទំនើបសុវណ្ណា ប្រមាណ៥០នាក់ បាននាំគ្នាបិទតូប ដើម្បីធ្វើកូដកម្ម តវ៉ាទាមទារ សុំឱ្យថៅកែផ្សារទំនើប បញ្ចុះតម្លៃតូប ៣០ភាគរយ ព្រោះខណ:ការលក់ដូររបស់ពួកគាត់ មិនសូវមានអតិថិជន ចូលមកទិញទំនិញនោះ ។

តំណាងអាជីវករលក់ដូរ នៅជាន់ទី២,៣, និងទី៤ ដែលនាំគ្នា ធ្វើកូដកម្មនាពេលនេះ បាននិយាយថា ថៅកែផ្សារយកតម្លៃតូប មានកម្រិតខ្ពស់ ដោយក្នុង១តូប មានតម្លៃ ចាប់ពី៨០០ដុល្លារ ដល់ជាង១ពាន់ដុល្លារ តាមទំហំតូចធំ ឬតូបនៅកែងផ្លូវ ។

តំណាងអាជីវករ លក់ដូរនៅជាន់ទី៣ បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់ប្រមាណជាង៥០នាក់ តំណាងអាជីវករទាំង៤ជាន់នេះ ពួកគាត់បាន បាននាំគ្នាបិទតូប ផ្អាកការលក់ដូរតាំងពីព្រឹកម៉្លេះ ដើម្បីចេញមុខតវ៉ា សុំឱ្យថៅកែផ្សារបញ្ចុះតម្លៃតូបចំនួន ៣០ភាគរយ ។ កន្លងដោយហេតុថា កន្លងមក គណ:កម្មការផ្សារនេះ បញ្ចុះ បានតម្លៃ ១០ភាគរយ ម្ដងរួចមកហើយ ប៉ុន្ដែមួយរយៈមកនេះ មិនសូវមានអតិថិជនចូលមកទិញទំនិញឡើយ ហើយលើកនេះពួកគាត់ សុំឱ្យថៅកែផ្សារចុះតម្លៃ ៣០ភាគរយ ។

តំណាងអាជីវករបានស្នើសុំ គណ:កម្មការផ្សារ ដោយទទូចថា ពួកគាត់សុំទៅ គណ:កម្មការផ្សារ ក្នុងការបញ្ចុះតម្លៃតូបនេះ មានរយ:ពេលកំណត់ ដោយធ្វើការសុំ បញ្ចុះតែរយ:ពេល ៦ខែទេ ដោយគិតចាប់ថ្ងៃទី០១ ខែឧសភានេះ រហូតដល់ដំណាច់ឆ្នាំ២០១៤ ហើយបើការលក់ដូរមានដំណើរការល្អ ពួកយើងខ្ញុំ ជាអាជីវករនឹងចរចា ជាថ្មី ទៀតលើតម្លៃកំណត់របស់ គណ:កម្មការផ្សារ ។

ជាមួយគ្នានេះ តំណាងគណ:កម្មការផ្សារសុវណ្ណា បានឲ្យដឹងថា ខាងផ្សារបានជួប និងទទួលយកសំណើរបស់អាជីវករហើយ ដើម្បីដាក់ជូនគណ:កម្មការ ពិនិត្យ និងពិចារណា ។

គួរបញ្ជាក់ថា ផ្សារទំនើបនេះអាជីវករលក់ទំនិញ នៅជាន់ទី២,៣ និង៤ ចំណែកជាន់ទី១ និងជាន់ទី៥ ដំណើរការធម្មតា ជាន់ទី១ លក់គ្រឿង អលង្ការ គ្រឿងហូបចុក និងជាន់ទី៥ ជាកន្លែងបើកហ្គេមស៊ីសង និងហ្គេមកម្សាន្ត សម្រាប់កូនក្មេង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>