ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ បានអញ្ជើញចុះទៅសិក្សាស្វែងយល់ពីការអភិវឌ្ឍ និងបញ្ហាប្រឈមមួយ ចំនួនដែលកើតមាននៅលើទឹកដីខេត្តបន្ទាយមានជ័យ។
គណៈកម្មការទី៣ព្រឹទ្ធសភា ជាគណៈកម្មការ ដែលទទួលបន្ទុកលើផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិ យម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។
ក្នុងដំណើរចុះទៅកាន់ខេត្តបន្ទាយមានជ័យនោះ លោក ម៉ុង ឫទ្ធី និងគណៈប្រតិភូបានជួបសំណេះសំណាលជា មួយលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ដើម្បីសិក្សាឈ្វេង យល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងប រិស្ថាន។ កិច្ចពិភាក្សាក៏បានលើកឡើងផងដែរ ពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការវិនិយោគវិស័ យកសិកម្ម ការចិញ្ចឹមសត្វ និងការវិវឌ្ឍប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈកា។
លោក គោស៊ុំ សារឿត បានថ្លែងប្រាប់គណៈប្រតិភូពីវឌ្ឍនភាពនៅក្នុងខេត្តបន្ទាយមានជ័យ និងបញ្ហាជាច្រើនទៀត ដែលកំពុងដំណើរការជាមួយស្ថានភាពល្អប្រសើរ និងបញ្ហាប្រឈមមួយចំនួនទៀត ដូចជា បញ្ហាកសិកម្ម បញ្ហា ប្រព័ន្ធធារាសាស្រ្ត បញ្ហាបរិស្ថាន និងបញ្ហាអំពើហឹង្សាក្នុងគ្រួសារ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ មានក្រុង ចំនួន២ សង្កាត់១០ ស្រុកចំនួន៧ ឃុំ៥៥ ដែលមានភូមិ ៦៦៨ និងមានប្រជាពលរដ្ឋសរុប ៧២៣.៩៥២នាក់។
ក្នុងឱកាសនោះ ប្រធានមន្ទីរពាក់ព័ន្ធនានា ក៏បានរាយការណ៍ជាបន្តរបន្ទាប់ អំពីលទ្ធផលការងារ ដែលបានធ្វើ និង កំពុងធ្វើ រួមទាំងបញ្ហាប្រឈមមួយចំនួនទៀត ដែលមន្ទីរបានជួបប្រទះ ក្នុងពេលកន្លងមក។
លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បាននាំយកការផ្តាំផ្ញើរ សាកសួរសុខទុកពីសំណាក់សម្តេចធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា លោក ទេព ងន អនុប្រធានទី ២ព្រឹទ្ធសភា ដែលជានិច្ចការតែងតែយកចិត្ត ទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រជាពលរដ្ឋទូ ទាំងប្រទេស។
លោក ម៉ុង ឫទ្ធី បានបញ្ជាក់ថា បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា លើទឹកដីនខេត្តបន្ទាយ មានជ័យ ធ្វើឡើងដើម្បីសិក្សាស្វែងយល់ និងសម្រង់ព័ត៌មាន ពោលគណៈកម្មការចង់ដឹង និងយល់ឲ្យបានកាន់តែ ច្បាស់អំពីកិច្ចការមួយចំនួនដូចជា៖ ទី១- លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត, ទី២- ការ ងារតាមវិស័យ ពាក់ព័ន្ធទៅនិងផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន, ទី ៣- ការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្ត។
ជាមួយគ្នានេះដែរ លោកប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការដឹកនាំអភិវឌ្ឍន៍ខេត្តទទួលបានជោគជ័យ ជាបន្តបន្ទាប់។ គណៈប្រតិភូ គណៈកម្មការទី៣ ព្រឹទ្ធសភា ក៏បាន ផ្តល់នូវអនុសាសន៍មួយចំនួនជូនអាជ្ញាធរខេត្ត គប្បីពិនិត្យទៅលើការទាក់ទាញវិនិយោគិន ដើម្បីវិនិយោគលើវិស័យ នានាក្នុងខេត្ត ជាពិសេសវិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយក្នុងខេត្ត និងបន្តអនុវត្តគោលនយោបាយទី ក្រុងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តមានការកើនឡើងបន្ថែមទៀត។
នៅក្នុងថ្ងៃដដែលនោះ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មការទី៣ ព្រឹទ្ធសភា និងក្រុមលេខាធិការអមដំណើរ ព្រមទាំងលោក គោស៊ុំ សារឿត និងប្រធានមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីសាលាខេត្តមួយចំនួនទៀត អញ្ជើញទៅពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម នៃសួនឧស្សាហកម្ម ស៊ី សុផុន ដែលបច្ចប្បន្នកំពុងដំណើការផលិតសំលៀបំពាក់ សម្រាប់នាំចេញទៅលក់នៅទីផ្សារបរទេស ដែលមានទី តាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ៕