ភ្នំពេញ ៖ ជប៉ុន បានសម្ដែងនូវការ ព្រួយបារម្ភ អំពីបញ្ហាសន្ដិសុខនៅក្នុង តំបន់ ជាពិសេសទាក់ទិនទៅនឹងបញ្ហាសន្ដិសុខ នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាង ត្បូង ក៏ដូចជាសន្ដិសុខរួមនៅក្នុងតំបន់នោះ ប្រទេសនេះបានចាប់ផ្ដើមបង្កើននូវកិច្ចសហប្រតិបត្ដិការ ជាមួយបណ្ដាប្រទេសក្នុង អាស៊ាន ប្រយោជន៍ការពារឱ្យខាងតែបាន នូវស្ថិរភាព និងសន្ដិភាពនៅក្នុងតំបន់ ។
នៅថ្ងៃព្រហស្បតិ៍នេះ មន្ដ្រីក្រសួងការ បរទេសជប៉ុន បានចាប់ផ្ដើមបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្នែកមួយ នៃដំណើរបំពេញទស្សនកិច្ច របស់ពួកគេ មកកាន់ប្រទេស ជាសមាជិកអាស៊ានដូចជា ឥណ្ឌូនេស៊ី និងសិង្ហបុរី រយៈពេលមួយ សបា្ដហ៍ ដើម្បីស្វែងរកកិច្ចសហការបន្ថែម នៅក្នុងការ ពង្រឹង និងថែរក្សាសន្ដិសុខ សន្ដិ ភាព នៅក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិ បត្ដិការផ្ដោតលើវិស័យសន្ដិសុខ រវាង ប្រទេសជប៉ុន និងអាស៊ាន ។
ការថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កម្ពុជា នៅឯស្ថានទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជា លោក តាគីអូ យ៉ាម៉ាដា អគ្គនាយករង នៃក្រសួងការបរទេស ជប៉ុន ទទួលបន្ទុកកិច្ចការនយោបាយ និងសន្ដិសុខ អន្ដរជាតិបានថ្លែងថា ដំណើរទស្សនកិច្ច របស់លោក មកកាន់ប្រទេសកម្ពុជា ឥណ្ឌូនេ ស៊ី និងសិង្ហបុរី ដែលជាសមាជិកនៃសមា គមប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ ក្នុងគោល បំណង ស្វែងរកកិច្ចសហប្រតិបត្ដិការទាំង ក្នុងក្របខណ្ឌអាស៊ាន និងប្រទេសជាដៃគូ ដើម្បីរិតចំណងបន្ថែមទៀតនៅក្នុងការ ថែរក្សាសន្ដិភាព សន្ដិសុខនៅក្នុងតំបន់ ជា ពិសេស បញ្ហាសន្ដិសុខនៅជុំវិញសមុទ្រចិន ខាងកើត និងសមុទ្រចិន ខាងត្បូង ។
លោកបានបន្ដថា នេះគឺជាបញ្ហារួមគ្នា ដែលយើងត្រូវថែរក្សាឱ្យបាន សម្រាប់ផល ប្រយោជន៍នៅក្នុងតំបន់របស់យើង ជា ពិសេស ប្រទេសជប៉ុន ដែលមាន ការយក ចិត្ដទុកដាក់ ចំពោះការពង្រឹងសន្ដិសុខ ដោយប្រការក្រែងលោមានការវាយ ប្រហារណាមួយ ពីខាងក្រៅដែលជប៉ុនមាន កាតព្វកិច្ចត្រូវតែការ ពារខ្លួន ។
លោកបានឱ្យដឹងថា បេសកកម្មរបស់ លោកមកកាន់ប្រទេសទាំងនេះ ដែលជា សមាជិកនៃសមាគមប្រជាជាតិអាស៊ីប៉ែក អាគ្នេយ៍ក្នុងគោលបំណងផ្សព្វផ្សាយឱ្យ បានយល់កាន់តែច្បាស់នូវគោលនយោបាយ ការបរទេសរបស់ជប៉ុន ជុំវិញកិច្ចសហប្រតិ បត្ដិការ ថែរក្សាសន្ដិសុខ ក៏ដូចជាពង្រីកកិច្ច សហប្រតិបត្ដិការ សន្ដិភាព និងសេដ្ឋកិច្ច បន្ទាប់ពីប្រទេសជប៉ុន បានមានសេចក្ដីថ្លែង ការណ៍រួម ជាមួយសហរដ្ឋអាម៉េរិក តាម រយៈដំណើរទស្សនកិច្ច របស់លោកប្រធានា ធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កាលពីខែ មេសា កន្លងទៅ ។
នៅក្នុងកិច្ចជំនួបរវាង លោកនាយករដ្ឋមន្ដ្រី ស៊ិនហ្សូអាបេ នៃ ប្រទេសជប៉ុន និងប្រធានាធិបតីសហរដ្ឋអា ម៉េរិកលោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី ២៤ ខែមេសា កន្លងទៅ នៅទីក្រុងតូក្យូមេ ដឹកនាំទាំងពីរ បានចេញនូវសេចក្ដីថ្លែង ការណ៍រួមមួយ ដោយបានការលើកកម្ពស់ កិច្ចសហប្រតិបត្ដិការរវាងជប៉ុន និងអាម៉េ រិក ក៏ដូចជាជាមួយបណ្ដាប្រទេសអាស៊ី ប៉ែកអាគ្នេយ៍ហៅថា អាស៊ាន ។ នៅក្នុង សេចក្ដីថ្លែងការណ៍នោះ ក៏បាននិយាយអំពី ចំណងការទូតត្រីភាគី កិច្ចសហប្រតិបត្ដិ ការសេដ្ឋកិច្ច និងសន្ដិសុខ ព្រមទាំងកិច្ច សហប្រតិបត្ដិការអភិវឌ្ឍន៍ជាសកល ។
លោក យ៉ាម៉ាដា ក៏បាននិយាយផងដែរ ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្ដិការសេដ្ឋ កិច្ច និងសន្ដិសុខ ជាមួយប្រទេសកម្ពុជាវា ពិតជាមានសារៈសំខាន់ ណាស់ ហើយលោក សង្ឃឹមថា កិច្ចសហប្រតិបត្ដិការនេះកាន់តែ រឹងមាំថែមទៀត ដែលក្នុងនោះតាមរយៈ នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ ប្រទេស កម្ពុជា ដែលនាំប្រទេសនេះឈានទៅ ដល់ការអភិវឌ្ឍន៍ឆាប់រហ័ស ។
នៅក្នុងដំណើរទស្សនកិច្ច មកកាន់ ប្រទេសកម្ពុជា រយៈពេល ២ថ្ងៃ លោក យ៉ាម៉ាដា បានជួបជាមួយអ្នកសារព័ត៌មាន កម្ពុជា មន្ដ្រីក្រសួងការពារជាតិ និងមន្ដ្រី ក្រសួងការបរទេសកម្ពុជា ដើម្បីលើកឡើង នូវគោលនយោបាយ ការរក្សាសន្ដិសុខ និងស្ថិរភាពក្នុងតំបន់ ដែលបានដាក់ចេញ ដោយលោក នាយករដ្ឋមន្ដ្រី ស៊ិនហ្សូអាបេ ហើយរំពឹងថា នឹងទទួលបាន ការគាំទ្រ និងសហប្រតិបត្ដិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌ សមាគមអាស៊ាន ៕