Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បទយកការណ៍៖ ភូមា ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៤

$
0
0

ណៃពីដោ៖ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ ដែលប្រទេសភូមា ជាម្ចាស់ផ្ទះនោះ គេរំពឹងថា នឹងអាច ទាក់ទាញការវិនិយោគទុន និងឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ដល់បណ្តាប្រទេស ជាសមាជិកកាន់តែ ច្រើនមិនខានឡើយ។

កិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវប្រព្រឹត្តធ្វើឡើងនៅថ្ងៃសៅរ៍ ទី១០ ខែឧសភានេះ បន្ទាប់ពីមានការអញ្ជើញចូលរួម ពីបណ្តាថ្នាក់ដឹកនាំប្រទេសសមាជិកទាំង១០ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវធ្វើឡើងជា លើកដំបូងនៅក្នុងប្រទេសភូមា ដែលជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំកំពូល។

គួរបញ្ជាក់ថា អស់រយៈពេល១៧ឆ្នាំកន្លងមកហើយដែលភូមា រង់ចាំធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីប្រទេសនេះ បានចូល ជាសមាជិកនៅក្នុងឆ្នាំ១៩៩៧នោះ។

តាមការលើកឡើងរបស់លោកស្រី Myint Kyaw នាយកស្រាវជ្រាវ និងបែងចែកទិន្នន័យ នៃប្រទេសភូមា ចំណុះ ឲ្យនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា ពលរដ្ឋភូមាទាំងអស់រីករាយណាស់ នៅពេល ដែលប្រទេសជាតិរបស់ខ្លួនបានក្លាយជាប្រទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយយើងអាចបង្ហាញដល់ពិភព លោកបានដឹងច្បាស់ថា យើងអាចធ្វើបាន។

លោកស្រី បានបញ្ជាក់ជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយថា «រដ្ឋាភិបាលបានរៀបចំរួចស្រេចសម្រាប់ដំណើរការ នៃកិច្ចប្រជុំកំពូលនោះ»។

សម្រាប់កិច្ចប្រជុំកំពូលនេះ នឹងធ្វើនៅមជ្ឈមណ្ឌលអភិរក្សអន្តរជាតិភូមា ដែលត្រូវបានរៀបចំ និងរចនាឡើង រួចជាស្រេចសម្រាប់ទទួលបដិសណ្ឋារកិច្ចដល់បណ្តាភ្ញៀវ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងប្រទេសភូមា។

លោកស្រី Myint Kyaw បានបន្ថែមថា សម្រាប់កិច្ចប្រជុំកំពូលអាស៊ាននេះដែរ នឹងមានបណ្តាអ្នកសារព័ត៌មានបានចុះឈ្មោះរួចហើយ ប្រមាណ ៤៧៤នាក់ ដែលរង់ចាំសង្កេតការណ៍លើប្រព្រឹត្តិការណ៍ នៃកិច្ចប្រជុំនេះ និង មានអ្នកមកពីខាងក្រៅស្រុកប្រមាណ៣៣៦នាក់ រួមទាំងមន្ត្រីព័ត៌មានជាន់ខ្ពស់មកពីប្រ៊ុយណេថែមស៏ ក៏នឹងមាន វត្តមាននៅទីនោះដែរ។

ចំពោះសុវត្ថិភាពវិញ កងរក្សាសន្តិសុខនៅក្នុងប្រទេស ត្រូវបានដាក់ពង្រាយ និងចល័តគ្រប់ច្រក ទាំងក្នុង និងក្រៅ បរិវេណ នៃកិច្ចដំណើរការប្រជុំនោះ យ៉ាងតឹងរឹងបំផុត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>