Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ស្រុកមណ្ឌលសីមា និងអភិបាល ស្រុកខ្លងយ៉ៃ ជួបសំណេះសំណាល ប្រជាពលរដ្ឋ និងកងទ័ពតាមព្រំដែន

$
0
0

កោះកុង ៖ ក្រោយពីលោកស្រី យីងឡាក់ ស៊ីណាត់វ៉ាត់ត្រា នាយយករដ្ឋមន្ដ្រីថៃ បានធ្លាក់ចេញពីតំណែង ហើយធ្វើឱ្យប្រទេសថៃ មានការបែក បាក់ជាតិ តែនៅតាមខ្សែ បន្ទាត់ព្រំដែនរវាង កម្ពុជា និងថៃ ភាគីទាំង២ (កងទ័ព) មានភាពសាមគ្គីភាព យ៉ាងស្អិតរមួត ខណៈប្រជាពលរដ្ឋ ទាំងសងខាង នៅបន្តរាប់អានគ្នា ទៅវិញទៅមក និងបង្កើនការ ទំនាក់ទំនង រកស៊ីនៅ ដដែល ។ 

ជាក់ស្តែង និងដើម្បីបង្កើនកិច្ច សហប្រតិបត្តិការ គ្នាកាន់តែខ្លាំងឡើងនោះ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ លោក ហាក់ ឡេង អភិបាល ស្រុកមណ្ឌលសីមា ខេត្ដកោះកុង បានជួបពិភាក្សាការងារជាមួយ អភិបាលស្រុកខ្លងយ៉ៃ ប្រទេសថៃ ហើយអភិបាលស្រុកទាំង២ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកងទ័ពផងដែរ។  

មន្រ្តីសាលា ស្រុកមណ្ឌលសីមា ដែលបានចូលរួម កិច្ចពិភាក្សា ខាងលើនេះ បានឲ្យដឹងថា ភាគីកម្ពុជា ដឹកនាំដោយ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា ខេត្ដកោះកុង និងមានការចូលរួមពី លោកវរៈសេនីយ៍ឯក សុខ សុវត្ដទុម មេបញ្ជាការរង ស៊ុប និងជានាយសេនាធិការខេត្ដ លោកវរៈសេនីយ៍ទោ រ៉ម មុន្នីសុផា មេបញ្ជាការវរៈសេនាតូចលេខ ៣០៣ លោកវរៈសេនីយ៏ត្រី ស្រី សឿន មេបញ្ជាការរងវរៈ៨២៧ នគរបាលការពារ ព្រំដែន ជើងគោក លោកអនុសេនីយ៏ឯក សូ សាវ៉ាត មេបញ្ជាការសឹករង មណ្ឌលសីមា ព្រមទាំងមន្រ្តីនៅក្រោមឱវាទ ជាច្រើនរូប ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀតផងដែរ ។

ចំណែកភាគីថៃ ដឹកនាំដោយ លោក ស៊ុត ថា ថាំអាំនួយស៊ុក ជាអភិបាលស្រុកខ្លងយ៉ៃ លោកវរៈសេនីយ៏ឯក លឺ សាក់ ឈុត ឆាណាន់ មេបញ្ជាការប្រចាំ  នៅលើនសូង លោកវរៈសេនីយ៏ទោ យុទ្ធ ណាសាក់ កឌី កងទ័ពឈុតខ្មៅ ប្រចាំនៅ ខៅឡាន ព្រមទាំងមន្ដ្រីនៅក្រោមឱវាទចំនួន១២៥នាក់ ។ ជំនួបសំណេះសំណាល រវាងលោកអភិបាល ស្រុកមណ្ឌលសីមា នឹង លោកអភិបាលស្រុកខ្លងយ៉ៃនេះ ត្រូវបានរេរៀបចំឡើង នៅចំណុច វរសេនាតូចលេខ ៣០៣ គីរីវង្ស ស្រុកមណ្ឌលសីមា ខេត្ដកោះកង ។

ការជួបគ្នានេះ  លោក ហាក់ ឡេង បានវាយតម្លៃខ្ពស់ ក្រោយពីបានមើលឃើញ អភិបាល្រស្រុកខាងភាគីថៃ មានព្រំប្រទល់ជាប់គ្នាបានមក សួរសុខទុក្ខ ប្រជាពលរដ្ឋនៅ ចំណុចខាងលើ និងកងទ័ពដែលការពារនៅតាមបន្ទាត់ព្រំដែនរាល់ថ្ងៃ រវាងប្រទេសទាំង២ ហើយកងទ័ពទាំង២ បានលេងកីឡា ព្រមទាំងមានការហូបបាយសាមគ្គី ទៀតផង ។

នៅក្នុងឱកាសនេះ លោកបាន ពាំនាំនូវ ការថ្លែងអំណរគុណរបស់លោកអភិបាល ខេត្ដកោះកុង ដែលភាគីថៃ បានមកសួររសុខទុក្ខប្រជាពលរដ្ឋ នឹងមានធ្វើការដកពិសោធិន៏ ការងារទៅវិញទៅមក ។ លោកបានបន្តទៀតថា អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកអភិបាលខេត្ត ប៊ុន លើត បានអនុវត្ដន៍ទៅតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានភាពសាមគ្គីគ្នា ជាមួយប្រទេស ដែលនៅជិតខាងបង្កើននូវចំណងទាក់ទង ឱ្យបានល្អ ដើម្បីប្រជាពលរដ្ឋទាំង២ប្រទេស ដែលរស់នៅជាប់ព្រំដែនគ្នា បានសុខសប្បាយ ។

ហេតុដូច្នេះហើយភាគីទាំង២ត្រូវចេះ សាមគ្គីគ្នាមិនថាតែប្រជាពលរដ្ឋទេ សូម្បីតែកងទ័ពក៏ត្រូវចេះស្រឡាញ់គ្នាដែរ នឹងត្រូវយោគយល់គ្នាទៅវិញទៅមក ។ បើមានបញ្ជា ភាគីទាំង២ត្រូវរកវិធីដោះស្រាយដោយសន្ដិវិធី ។ នៅចុងក្រោយភាគីទាំង២បានរួមបាយសាមគ្គីដោយក្ដីរីរាយទាំងអស់គ្នា ដោយមានការចូលរួមពី ប្រជាពលរដ្ឋ និងកងទ័ពនៃប្រទេសទាំង២ផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>