Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិន ជំរុញឲ្យវៀតណាម ផ្តន្ទាទោស ជនល្មើស និងធ្វើឲ្យប្រាកដ ពីសុវត្ថិភាព ពលរដ្ឋខ្លួន

$
0
0

ប៉េកំាង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បានបង្ហាញ ពីការតក់ស្លុត និងព្រួយបារម្ភ ជាខ្លំាង ជុំវិញអំពើហិង្សា ប្រឆំាងការ ធ្វើពាណិជ្ជកម្ម និងប្រជាជាតិ របស់ខ្លួន នៅក្នុងប្រទេស វៀតណាម និងបានទាមទារ ឲ្យវៀតណាម ដាក់ទោស ទណ្ឌដល់អ្នក ដែលប្រព្រឹត្តល្មើស ច្បាប់ទំាងនោះផងដែរ ។

ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើងរបស់អ្នក នាំពាក្យក្រសួង ការបរទេសចិន លោកស្រី ហួ ឈុនយីង នៅក្នុងសន្និសីទ សារព័ត៌មានថា បុគ្គលិកនៅស្ថានទូតចិនក្នុងប្រទេសវៀតណាម កំពុងសិក្សាអំពី ស្ថានការណ៍ដែល បានកើតឡើង។

មន្រ្តីមកពីក្រសួងការបរទេសចិន ក៏បានជំរុញឲ្យមានកិច្ច ប្រជុំបន្ទាន់ជាមួយនឹង អគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសចិន ដើម្បីឲ្យប្រទេសនេះប្តេជ្ញាចិត្តឲ្យបានម៉ឺងម៉ាត់ និងទាមទារឲ្យចាត់គ្រប់វិធាន ការដែលចាំបាច់ និងមានប្រសិទ្ធិភាព ដើម្បីធ្វើឲ្យប្រាកដ ប្រជាអំពីសុវត្ថិភាព ប្រជាជន និងទ្រព្យសម្បត្តិ ការធ្វើពាណិជ្ជកម្ម និងស្ថាប័ន សមាគមចិននៅទីនោះ។

ជាមួយគ្នានោះផងដែរ លោកស្រីក៏បានជំរុញ ឲ្យវៀតណាម ត្រូវសន្មត់ប្រកប ដោយភាពទទួលខុសត្រូវ ដើម្បីបើកការស៊ើបអង្កេត និងផ្តន្ទាទោសជនល្មើសទំាងនោះ ឲ្យបានខ្លំាងក្លា។

លោកស្រីថា «យើងកត់សម្គាល់ឃើញថា ក្រុមហ៊ុនមួយចំនួនដែលជាកម្មសិទ្ធិរបស់ប្រទេស សិង្ហបុរី ប្រទេស កូរ៉េខាងត្បូង ចិនតៃវ៉ាន់ និងហុងកុង បានរងការខូចខាត និងទទួលរងការគម្រាមកំហែង ក្នុងកម្រិតផ្សេងៗ ពីគ្នាដែលទំាងនេះបង្ហាញថា ស្ថានការណ៍បច្ចុប្បន្ន កំពុងមានភាពធ្ងន់ធ្ងរ»។

សូមបញ្ជាក់ផងដែរថា អំពើហិង្សារបស់ប្រជាជន វៀតណាម ប្រឆំាងចិន បានកើតឡើង បណ្តាលឲ្យ ពលរដ្ឋចិនម្នាក់បានស្លាប់ និងច្រើនជាង ១០០ទៀតរងរបួស បន្ទាប់ពីប្រទេសទំាងពីរ មានជម្លោះ បូរណភាពទឹកដី នៅសមុទ្រចិនខាងត្បូង និងក្រោយពីមានការប៉ះទង្គិចគ្នា នៅដែនសមុទ្រ ។


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>