Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ អំពើប្លន់ប្រដាប់ អាវុធ នៅតែបន្តកើត មានឥតឈប់ឈរ

$
0
0

អំពើប្លន់ប្រដាប់អាវុធ គឺជាបទល្មើស ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច យ៉ាងខ្លាំង ហើយព្រួយ បារម្ភពីបញ្ហា អសន្តិសុខសង្គម ព្រោះកន្លង មកមាន ប្រជាពលរដ្ឋ មិនតិចនាក់ទេ ដែលត្រូវស្លាប់ បាត់បង់ ជីវិត និងរងរបួសដោយ សារស្នាដៃ ក្រុមចោរប្លន់ប្រដាប់អាវុធ ។ មួយរយៈពេលកន្លង ទៅនេះ ទាំងនៅក្នុង រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនា នាករណីប្លន់ប្រដាប់អាវុធបានកើតឡើងជាបន្តបន្ទាប់ ហើយសូម្បី តែមន្រ្តីយោធា មន្រ្តីនគរបាល និងមន្រ្តីកងរាជអាវុធ ហត្ថដែលជាកងកម្លាំង សមត្ថកិច្ចក៏ត្រូវរងគ្រោះ ដោយសារក្រុមចោរប្លន់ ប្រដាប់អាវុធធ្វើ សកម្មភាពប្លន់ យកម៉ូតូ និងទ្រព្យ សម្បតិ្តផ្សេងៗយ៉ាងសាហាវដែរ ។ ប្រការនេះតម្រូវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានត្រូវ យកចិត្ត ទុកដាក់ថែមទៀត ក្នុងការពង្រឹងសន្តិសុខសង្គម ស្របទៅតាមគោល នយោបាយភូម-ឃុំមាន សុវត្ថិ ភាព ដើម្បីឲ្យប្រជា ពលរដ្ឋ អាចរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតដោយសុខសាន្ត ។ ក្នុងនោះការ បង្រ្កាបក្រុមចោរ ប្លន់ប្រដាប់អាវុធគឺជារឿងសំខាន់បំផុត ដើម្បីកុំឲ្យក្រុមចោរធ្វើសកម្មភាព តាមអំពើចិត្តត ទៅទៀត ។

កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤មានចោរ៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា៣ ដើមបាន ចូលប្លន់ផ្ទះ ប្រជាពលរដ្ឋដែលស្ថិតនៅមុខ ប៉ុស្តិ៍នគរបាលឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត តែក្រុម ចោរ មិនបានយកទ្រព្យ សម្បតិ្តអ្វីនោះទេ ដោយសារមានអន្តរាគមន៍ ភា្លមៗពីកម្លាំង សមត្ថកិច្ច ។ ទោះជាយ៉ាង ណា ម្ចាស់ផ្ទះជាជនរងគ្រោះឪពុក និងកូនបានរងរបួសដោយសារ ក្រុមចោរកាប់ជាច្រើន កាំបិតទៅលើរាងកាយរបស់ ពួកគេ ។ ករណីចោរប្លន់នៅវេលាម៉ោង ០៨ និង ៤០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នោះបានធ្វើឲ្យប្រជាពលរដ្ឋជិតខាង មានការភ័យ ខ្លាចយ៉ាង ខ្លាំង ព្រោះសូម្បីតែ ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅមុខប៉ុស្តិ៍នគរបាលឃុំសោះក៏ក្រុមចោរហ៊ានធ្វើសកម្មភាពប្លន់ដោយ គ្មានញញើត អ្វីដែរ ។ ប្រជាពលរដ្ឋរស់នៅភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតបាន អំពាវនាវឲ្យសមត្ថ កិច្ចយកចិត្តទុកដាក់ថែមទៀត ក្នុងការពង្រឹង សន្តិសុខសង្គម ព្រោះការដែល ក្រុមចោរហ៊ានធ្វើ សកម្មភាពក្បែរប៉ុស្តិ៍នគរ បាលបែបនេះមិនមែនជារឿងធម្មតាទេ ហើយបានធ្វើឲ្យ ប្រជាពលរដ្ឋ កំពុងមានការភ័យខ្លាច ។

ករណីប្លន់ប្រដាប់អាវុធនៅមុខប៉ុស្តិ៍ នគរបាលឃុំព្រែកត្នោត ស្រុកទឹកឈូ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្រុមចោរ មិនបានយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះទេ ព្រោះមានការអន្តរាគមន៍ពីសមត្ថកិច្ច និងអ្នកជិតខាងទាន់ពេលវេលា ។ ទោះជាយ៉ាងណាបុរសជាឪពុក និងកូនប្រុស បានរងរបួសជាទម្ងន់ ដោយសារក្រុមចោរ កាប់ជាច្រើនកាំបិត ហើយក្រុម ចោរនាំគ្នារត់គេចខ្លួននៅពេលដែលសមត្ថកិច្ច និងអ្នកជិតខាងមាន ការភ្ញាក់ផ្អើល ។ អំពើប្លន់ប្រដាប់អាវុធនេះគឺជាឧទា ហរណ៍មួយនៃអំពើប្លន់ដែលកើត ឡើងទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកំពង់ចាម ព្រៃវែង និងខេត្តតាកែវ ជាដើម ។ បញ្ហាទាំងអស់នេះ គឺជារឿងដែលក្រសួង និងស្ថាប័នពាក់ព័ន្ធមិនអាចមើលរំលងបាន ទេ ហើយត្រូវចាត់វិធាន ការឲ្យបានខ្លាំងក្លា ក្នុងការរក្សាសន្តិសុខសង្គម ធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋ មានជំនឿលើអាជ្ញា ធរ និងសមត្ថកិច្ចក្នុងការ រក្សា សន្តិសុខសង្គមជាតិ ។ នៅក្នុងរាជធានីភ្នំពេញ គឺនៅតំបន់ សង្កាត់ទួលសង្កែ អំពើប្លន់ប្រដាប់ អាវុធបានកើតឡើងជាញឹកញាប់ នេះគឺជារឿង មួយ ដែលធ្វើឲ្យ ប្រជាពលរដ្ឋមានការភ័យខ្លាច ហើយអំពាវនាវដល់សមត្ថ កិច្ចឲ្យបង្រ្កាប ក្រុមចោរប្លន់ ប្រកបដោយ ប្រសិទ្ធភាព ។

  កន្លងមកក្រសួងមហាផ្ទៃ បានដាក់ចេញ នូវគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ៩ ចំណុច ដើម្បី រក្សាសន្តិសុខ សង្គម ធ្វើយ៉ាងណាឲ្យប្រជា ពលរដ្ឋ រស់នៅ និងប្រកបរបរចិញ្ចឹម ជីវិតដោយគ្មានការ ភ័យខ្លាច ។ ក្នុងចំណោមគោល ការណ៍ទាំង៩ចំណុចនោះ គឺរួមមាន ការបង្រ្កាបល្បែង ស៊ីសង ការ បង្រ្កាបបទល្មើសគ្រឿងញៀន និងការបង្រ្កាបអំពើ ផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់ ដល់សន្តិសុខសង្គម ។ តាមរយៈគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពនោះគឺអាជ្ញា ធរ និងសមត្ថកិច្ច នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តក្រុងនានាបានយកចិត្តទុកដាក់ អនុវត្តន៍ដើម្បីពង្រឹង សន្តិ សុខសង្គម ផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ។ ប៉ុន្តែករណីខ្លះក្រុមជនល្មើសហ៊ាន ប្រើអំពើហិង្សាលើសមត្ថកិច្ច នគរបាលទៀតផង ដូចជាករណី កើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ដែលក្រុមជនល្មើសប្រើអំពើហិង្សា លើសមត្ថកិច្ចខេត្តបាត់ដំបង ។ នៅក្នុងករណីនេះ ជនសង្ស័យ៥នាក់ ត្រូវបានចាប់ខ្លួន ដូច្នេះការដាក់ទោសពួកគេតាមផ្លូវច្បាប់គឺជារឿងត្រឹមត្រូវ កុំឲ្យពួកគេបង្ក បញ្ហាក្នុង សង្គមតទៅទៀត ។

មជ្ឈដ្ឋាននានា បានកត់សម្គាល់ថា ល្បែងស៊ីសង និងគ្រឿងញៀនគឺ ជាប្រភពដែលនាំឲ្យមាន បទល្មើស ផ្សេងៗ កើតឡើង ដូចជាអំពើប្លន់ប្រដាប់ អាវុធ ចោរឆក់តាមដងផ្លូវ ចោរលួចគោក្របីប្រជាពលរដ្ឋ នៅស្រុកស្រែចម្ការជាដើម ។ បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ល្បែងស៊ីសងដូច ជាកន្ទុយលេខ ភ្នាល់បាល់ទាត់ អាប៉ោង និង បញ្ចល់មាន់ជាដើមនៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ច ធ្វើការបង្ក្រាបយ៉ាងណា ក៏ក្រុមជនល្មើសនៅតែឆ្លៀតឱកាស ប្រព្រឹត្តបទល្មើស បង្កឲ្យប៉ះពាល់ដល់ សនិ្តសុខ និងសណ្តាប់ធ្នាប់សង្គមដដែល ។ ហេតុនេះក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានាត្រូវយកចិត្តដាក់បង្ក្រាបល្បែងស៊ីសង បទ ល្មើស គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដូចជាបនបារពាលាអាវាសែផងដែរ ។ ការយកចិត្តទុកដាក់ បង្ក្រាបក្រុម ចោរប្លន់ ចោរឆក់គឺជារឿងសំខាន់ ណាស់ដើម្បីកុំឲ្យក្រុមចោរធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត ព្រោះកន្លងមកក្រុមឧក្រិដ្ឋជនទាំងនោះសាហាវខ្លាំងណាស់ ព្រោះសូម្បីតែក្បែរ ប៉ុស្តិ៍នគរបាល ក៏ពួកគេ ហ៊ានធ្វើសកម្មភាពដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>