Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាម៉េរិក-អឺរ៉ុប នឹងដាក់ទណ្ឌកម្មខ្លំាង ជាងមុន បើរុស្ស៊ី រារំាងការបោះឆ្នោត ប្រធានាធិបតីអ៊ុយក្រែន

$
0
0

ឡុងដ៏៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក ចន ឃឺរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់ខ្លួន និងដាក់ទណ្ឌកម្មដល់ផ្នែកសេដ្ឋកិច្ច បើប្រទេសរុស្ស៊ី ឬអ្នកតំណាងរបស់ខ្លួនរារំាងដល់ ការបោះឆ្នោតប្រធានាធិបតី នៅប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោក ឃឺរី ក្នុងសន្និសីទសារព័ត៌មាន ក្រោយជួបជាមួយសមភាគីប្រទេសមួយចំនួននៅអឺរ៉ុបថា «យើងកំពុង ធ្វើការជាមួយប្រទេសអ៊ុយក្រែន និងអង្គការ ដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ដើម្បីការពារ សិទ្ធិពលរដ្ឋអ៊ុយក្រែនទំាងអស់គ្នា ហើយក៏ដើម្បីឲ្យសំឡេងរបស់ពួកគេលេចឡើង តាមរយៈប្រអប់សន្លឹកឆ្នោតនៅ ក្នុងការបោះឆ្នោតដោយស្របច្បាប់នេះដែរ»។

លោកបន្ថែមថា «ព្រឹកនេះ យើងក៏បានគូសចំណាំអំពីសារៈសំខាន់ នៃសេរីភាព និងការបោះឆ្នោតជ្រើសរើសប្រធា  នាធិបតី ដោយសេរីយុត្តិធម៌ នៅទូទំាងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៥ ខែឧសភា ខាងមុខ ក្នុងនោះដែរសំខាន់ គឺ នៅបណ្តាខេត្តភាគខាងកើតប្រទេស»។

លោក ក៏បានបន្តអំពាវនាវឲ្យរុស្ស៊ី គោរពការបោះឆ្នោតនេះ ដោយថា «យើងគំាទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបា លទីក្រុង គៀវ ដើម្បីឈានទៅដល់ផែនការណ៍ ដ៏មានសារៈសំខាន់ និងរឹងមាំ ដើម្បីបង្កើនស្វ័យភាព»។

ចំណែករដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសលោក វីលៀម ហាក ក៏បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ នោះផងដែរថា ឥរិយាបទរបស់រុស្ស៊ី ចំពោះការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន នឹងក្លាយជា ការកំណត់មួយថា តើត្រូវដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែម ឬយ៉ាងណា?

លោកបន្តថា «យើងទំាងអស់គ្នា បានព្រមព្រៀង ដើម្បីបន្តនូវការត្រៀមលក្ខណៈ សម្រាប់ការដាក់ទណ្ឌកម្ម ខណៈ ដែលយើងបានជំរុញឲ្យប្រទេសរុស្ស៊ី បញ្ឈប់គ្រប់រូបភាព នៃការឈ្លានពាន ដើម្បីការពារការបោះឆ្នោតនៅពេលខាង មុខប្រកបដោយសន្តិភាព»៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>