កណ្ដាល ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨នេះ លោកលឹម គានហោ រដ្ឋមន្ដ្រី ក្រសួងធនធានទឹក និង ឧតុនិយម អនុប្រធាន គណៈពង្រឹងមូល ដ្ឋាន ខេត្ដកណ្ដាល និងជាប្រធានគណៈពង្រឹង មូលដ្ឋាន ស្រុកពញាឮ បានអញ្ជើញចូលរួម ក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ស្រុក ក្រុង ។
ថ្លែងនៅក្នុងពិធីនេះ លោកលឹម គានហោ ថ្លែងអំណរគុណចំពោះសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំ បំពេញការងារ ជូនគណបក្ស នាពេលកន្លង មក ហើយដែលបានធ្វើឱ្យគណបក្សប្រជាជន ឈ្នះឆ្នោតយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតសកល ពេលកន្លងមក និងសូមឱ្យ បន្ដប្រពៃណីនេះបន្ដទៀត ។
លោកលឹម គានហោ បានបន្ដថា ក្នុងនាម គណបក្សឈ្នះឆ្នោត ក្នុងការបោះឆ្នោត សកល និងជាគណបក្សដែលមានភាពចាស់ ទុំផ្នែកនយោបាយ គណបក្សប្រជាជននិង រាជរដ្ឋាភិបាល បានធ្វើការអត់ធ្មត់ជាទីបំផុត ក្នុងគោលបំណងរក្សាឱ្យបាននូវសុខសន្ដិភាព ស្ថេរភាព ។
លោកលឹម គានហោ បានបន្ដថា មកដល់ ពេលនេះ គណបក្សចាញ់ឆ្នោត នៅតែបន្ដ ធ្វើប្រជាភិថុតិ តាមចិញ្ចើមថ្នល់ ដើម្បីអូស ទាញប្រជាពលរដ្ឋ ឱ្យបម្រើនយោបាយ ដណ្ដើមអំណាចរបស់ពួកគេ ។
លោករដ្ឋមន្ដ្រីបាននិយាយថា ទោះបីបែប នេះក្ដី រដ្ឋសភា រាជរដ្ឋាភិបាល និងស្ថាប័ន រដ្ឋឯកជន នៅតែបន្ដសកម្មភាព ជាធម្មតា ក្នុងគោលបំណង រក្សាសន្ដិភាព និងស្ថេរភាពនយោបាយ ។
លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរដល់អង្គ បោះឆ្នោតទាំងអស់ ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកន្លងមក និងសូមអង្គ បោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្ស ប្រជាជនទាំងអស់គ្នា នាថ្ងៃទី១៨ ខែឧសភា ខាងមុខនេះ ៕