Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

CPP ខណ្ឌមានជ័យ និងខណ្ឌ ច្បារអំពៅ បិទវគ្គឃោសនា បោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សារាជធានី ខណ្ឌ

$
0
0

ភ្នំពេញ : នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤នេះ ដែលជាថ្ងៃបញ្ចប់ នៃយុទ្ឋនាការ ឃោសនាបោះឆ្នោត លោកស្រី ឡោក ខេង តំណាងរាស្រ្ត មណ្ឌល ភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស ប្រធានគណ: កម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោក គួច ចំរើន ប្រធាន គណបក្សខណ្ឌមានជ័យ បានជួបជុំជាមួយអង្គបោះ ឆ្នោត ដែលនេះជាការជួបជុំ ជាមួយអង្គបោះឆ្នោត និងក្រុមការងារចុះជួយខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ បានធ្វើឡើង នៅទីស្នាក់ការ គណបក្សប្រជាជនខណ្ឌមានជ័យ ដើម្បីពង្រឹងស្មារតី សមាជិកបក្សឆ្លើយតបការ បោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដែលធ្វើឡើង នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ខាងមុខនេះ ។

លោកស្រី ឡោក ខេង បានលើកឡើងពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា មានទស្សន:បើកទូលាយ បង្រួបបង្រួមជាតិ និងសណ្តោសប្រណីជានិច្ច ផ្ទុយពីមេដឹកនាំគណបក្សប្រឆាំង ដែលចូលចិត្តប្រព្រឹត្តនូវទង្វើប្លែកៗ មានចរិក បង្កហិង្សា ជេរប្រមាថមកលើ ថ្នាក់ដឹកនាំគណបក្សប្រជាជន ។ លោកបន្តថា នយោបាយរបស់បក្សប្រឆាំង គឺញុះញង់ បំបែកបំបាក់ជាតិសាសន៍ ហើយខិតខំធ្វើ យ៉ាងណាអោយមានអំពើហិង្សាក្នុងសង្គម ហើយចោទប្រកាន់មកលើអាជ្ញាធរថា ជាអ្នកធ្វើទៅវិញ ។

លោកស្រីបានណែនាំ ដល់អង្គបោះឆ្នោត ដែលជាអ្នកផ្តល់ សេវាផ្ទាល់ដល់ប្រជាពលរដ្ឋ ហើយត្រូវខិត ខំបំពេញ ការងារ ឲ្យពីលទ្ឋភាព ដើម្បីបម្រើ បងប្អូនឲ្យបានរហ័ស ទាន់ពេលវេលា ឆ្លើយតបទៅ តាមតម្រូវការពួកគាត់ហើយអ្វីជាចំណុចខ្វះខាត ទង្វើអសកម្មត្រូវកែលំអឲ្យ បានល្អប្រសើរឡើងវិញ ។

លោកស្រី បានមាន ប្រសាសន៍ថា អង្គបោះ ឆ្នោតទាំងអស់ គឺជាកម្លាំង ស្នូលរបស់គណបក្ស ដូចនេះ ត្រូវថែទាំសុខភាពឲ្យល្អ ទាំងការហូបចុក ស្នាក់នៅ និងការដើរហើរផ្សេងៗ  ព្រោះថា សុខភាពរបស់បង ប្អូនអង្គបោះឆ្នោត គឺជាសុខ ភាពរបស់គណបក្សទាំមូល ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីទៅចូលរួម ក្នុងការបោះឆ្នោត នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

ជាមួយគ្នានេះ ក្នុងនាមលោក គួច ចំរើន ប្រធានគណបក្ស ខណ្ឌមានជ័យ បានមានប្រសាសន៍ សង្កត់ធ្ងន់ ថា ដើម្បីប្រទេស កម្ពុជាបន្តមានការរីក ចំរើន និងការអភិវឌ្ឍន៍ យើងនាំគ្នា ទៅបោះឆ្នោតជូនក្រុមប្រឹក្សា រាជធានីភ្នំពេញ ដែលមាន លេខរៀងទី១ លើសន្លឹកឆ្នោត និងបោះឆ្នោតជូន ក្រុមប្រឹក្សា ខណ្ឌមានជ័យ លេខរៀងទី១ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លេខរៀងទី២ នៃសន្លឹកឆ្នោត ដែលមានរូបសញ្ញាទេវតា បាចផ្កា ជាសញ្ញាសម្គាល់ ។

ប្រធានគណបក្សប្រជាជន កម្ពុជាខណ្ឌមានជ័យ បានថ្លែងពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដោយសង្កត់ធ្ងន់ថា សមាជិកក្រុមប្រឹក្សា សង្កាត់ របស់យើងគ្រប់រូប មានស្មារតីមោះមុត និងមានឆន្ទ: ច្បាស់លាស់ ក្នុងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដណ្តើមជ័យជម្នះ លើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សារាជធានី យ៉ាងពិតប្រាកដ ។

សូមថ្លែងអំណរគុណ ដល់បងប្អូនសមាជិក សមា ជិការ សកម្មជន ជាពិសេស អង្គបោះឆ្នោត ដែលបាន បម្រើ និងរួមរស់ជាមួយគ្នា តាំងពីដើមរៀងមក ត្រូវចាត់ ទុកពេលវេលាសម្រាប់គណ បក្សប្រជាជន និងថែរក្សា អត្តសញ្ញាណ លិខិតស្នាម គតិយុត្តិនានា ហើយសង្ឃឹម អង្គបោះឆ្នោត នឹងបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ ទាំងថ្នាក់រាជធានី និងថ្នាក់ខណ្ឌ តាមការគ្រោងទុក ៕


Viewing all articles
Browse latest Browse all 8042

Trending Articles