Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

តុលាការ កោះហៅមនុស្ស ៥នាក់ ករណីគប់គ្រាប់បែក ប៉ងសម្លាប់ ប្រធានមន្ទីរ សង្គមកិច្ច ខេត្តកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំងៈ មនុស្ស៥នាក់ ត្រូវបានចៅក្រម តុលាការខេត្តកំពង់ឆ្នាំង លោក ញូង ចន្ធី កោះហៅមកសាកសួរ នៅរសៀលថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ជាប់ពាក់ព័ន្ធករណី គប់គ្រាប់បែកប៉ង សម្លាប់ប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង លោក ចូ វណ្ណា កាលពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ ប៉ុន្តែលោក ចូ វណ្ណា រួចផុតពីសេចក្តីស្លាប់ ផ្ទុយទៅវិញបណ្តាលឲ្យ កូនប្រុសរបស់លោកស្លាប់ទៅវិញ។

ប្រភពខាងក្នុងតុលាការ បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ ត្រូវបានគេសង្ស័យថា បានជាប់ពាក់ព័ន្ធ ទៅនឹងករណីគប់គ្រាប់ បែក សម្លាប់លោក ចូ វណ្ណា នោះមានៈ ទី១ ឈ្មោះ យង់ សៅវុឌ្ឍី ភេទប្រុស អាយុ ៥០ឆ្នាំ មានឋានៈ ជាអនុប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង , ទី២ ឈ្មោះ ឪម ប៊ុណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ មានឋានៈជាប្រធានការិយាល័យ សង្គមកិច្ច និងអតីតយុទ្ធជន ស្រុករលាប្អៀរ , ទី៣ ឈ្មោះ ឈាង ចន្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ មានឋានៈជាអនុប្រធាន ការិយាល័យ សង្គមកិច្ច និងអតីតយុទ្ធជន ស្រុកជលគិរី ,ទី៤ ឈ្មោះ អ៊ុក សុភ័ក ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្រ្តីការិយាល័យ អភិវឌ្ឍន៍ អតីតយុទ្ធជន និងទី៥ ឈ្មោះ សាំង សារ៉ាវុធ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាមន្ត្រីយោធា ក្រុងកំពង់ឆ្នាំង ។

ប្រភពខាងលើបានបន្តថា ជនសង្ស័យដែលចូលខ្លួន មកធ្វើការសាកសួរ នៅតុលាការខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃនេះ មាន តែចំនួន៤នាក់តែប៉ុណ្ណោះ លើកលែងតែឈ្មោះ សាំង សារ៉ាវុធ ជាមន្ត្រីយោធាក្រុងកំពង់ឆ្នាំង មិនបានចូលខ្លួនតាមដីកា កោះហៅរបស់ចៅក្រមឡើយ ។  

ករណីខាងលើនេះ គេមិនទាន់ដឹងថា ជោគវាសនា របស់អ្នកទាំង៤នាក់ខាងលើ យ៉ាងណានៅឡើយទេ នៅវេលាម៉ោង ៤និង៤៥នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ខណៈចៅក្រមកំពុងធ្វើការសាកសួរ និងស្តាប់ការឆ្លើយ ដោះសារ នូវអង្គហេតុ ជុំវិញករណីគប់គ្រាប់បែក ប៉ងសម្លាប់លោក ចូ វណ្ណា ជាប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តនោះ ។

គួររម្លឹកថាៈ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១១ កន្លងទៅ លោកប្រធានមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង រួមនឹងសាច់ញាតិចំនួន ៥នាក់ ត្រូវបានជនមិនស្គាល់មុខ ធ្វើការគប់គ្រាប់បែកមកលើ ខណៈពួកគាត់កំពុងជប់លៀង នៅ គេហដ្ឋានរបស់លោក ចូ វណ្ណា ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ករណីខាងលើនេះ ធ្វើឲ្យលោក ចូ វណ្ណា រងរបួសធ្ងន់នៅកន្លែងកើតហេតុភ្លាមៗ និងក្រុមសាច់ញាតិចំនួន ៥នាក់ ស្លាប់(កូនប្រុសរបស់លោក) និងរងរបួសធ្ងន់ស្រាល ។

ទោះយ៉ាងណា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា នេះ គេបានសង្កេតឃើញ ក្រុមគ្រួសារសាច់ញាតិ លោក ចូ វណ្ណា បានមកឈរនៅខាងមុខតុលាការ រង់ចាំមើល ករណីខាងលើ ហើយពួកគាត់សង្ឃឹមថា សមត្ថកិច្ច តុលាការ ខេត្ត កំពង់ឆ្នាំង នឹងវែកមុខឧក្រិដ្ឋជន ផ្តន្ទាទោសបានជាក់ជាមិនខានឡើយ ។

ជុំវិញករណីខាងលើនេះ ដើមអម្ពិល មិនទាន់អាចទំនាក់ ទំនងសុំការអត្ថាធិប្បាយណាមួយ ពីចៅក្រម ញូង ចន្ធី បាននៅឡើយ ទេនៅវេលាល្ងាច ថ្ងៃទី២១ នេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>