ភ្នំពេញៈ រដ្ឋមន្រ្តីទូរគមនាគមន៍កម្ពុជា លោកបណ្ឌិត សូរ ឃុន និងប្រធានរដ្ឋមន្រ្តីទូរគមន៍អាស៊ាន បាន ថ្លែងការកត់សម្គាល់ថា ចំនួនអ្នកប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងចំណោមបណ្តា ប្រទេសអាស៊ាន មានរហូតដល់ទៅ៧៨ភាគរយ ជាអ្វីដែលលោកពណ៌នាថា ជាចំនួនយ៉ាងច្រើន កើតចេញពីការស្វាធ្យាយ របស់មន្រ្តីពាក់ព័ន្ធនានា។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទូរគមនាគមន៍ និងប្រៃសណីយ៍អាស៊ាន និងកិច្ចប្រជុំធុរកិច្ច នាថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១២ លោកបណ្ឌិត សូរ ឃុន បានថ្លែងថា នៅមានកិច្ចការជាច្រើនទៀត ដែលបណ្តារដ្ឋមន្រ្តី ទូរគមនាគមន៍អាស៊ាន ត្រូវពួតដៃគ្នា ដើម្បីសម្រេចឱ្យខាងតែបាននូវគោលដៅរួម របស់អាស៊ាន គឺសហ គមន៍តែមួយជោគវាសនាតែមួយ។
លោកបន្តថា «សព្វថ្ងៃនេះ ប្រជាជនច្រើនជាង ៧៨ភាគរយនៅក្នុងអាស៊ាន កំពុងប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យាតាមបែបបទកម្រិតចំណេះដឹងរបស់ពួកគេ។ វិស័យនេះ ក៏បានបង្កើតការងារជាង ១១,៧ លាននាក់ និងរូមចំណែកក្នុងកំណើនផលិតផលក្នុងស្រុកសរុបច្រើនជាង ៣ភាគរយផងដែរ»។
យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ផងដែរថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន E-business និង E-commerce បានបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ សម្រាប់ការធ្វើជំនួញផងដែរ៕
លោករដ្ឋមន្រ្តី សូរ ឃុន ថ្លែងក្នុងពិធី