ប៊ីប៊ីស៊ី៖ បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងចលនាហាម៉ាស់ ប៉ាឡេស្ទីន ដែលគ្រប់គ្រងហ្គាសា បានដាក់ចូលជាធរមានហើយ។
ស្ថិតក្រោមកិច្ចព្រមព្រៀងនោះ អ៊ីស្រាអែល បានយល់ព្រមបញ្ចប់ រាល់ការវាយប្រយុទ្ធ និង ការបាញ់ប្រហារនានា នៅពេលដែលហាម៉ាស់ នឹងឈប់ការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែលនៅតាមព្រំដែនដែរនោះ។
យោងតាមព័ត៌មានពីទូរទស្សន៍ ប៊ីប៊ីស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា យ៉ាងហោចណាស់មានមនុស្ស ១៥៧នាក់បានស្លាប់ ចាប់តាំងពីអំពើហិង្សា បានផ្ទុះឡើងកាល ពីសប្តាហ៏មុន។ ភាគីទាំងពីរបានបន្ត វាយប្រហារគ្នាទៅវិញទៅមក រហូតដល់ម៉ោង 21:00 ទើបឈប់បាញ់គ្នា ក៏ប៉ុន្តែគ្មានភាគីណាមួយ បានរាយការណ៍ថា ខ្លួនបានលើ្មសច្បាប់នោះទេ។
គ្រាប់បែកមួយគ្រាប់ បានផ្ទុះនៅក្នុងរថយន្តក្រុង នៅក្នុងរដ្ឋធានី តែលអាវ៉េវ ប្រទេស អ៊ីស្រាអែល បណ្តាលឲ្យមនុស្សបីនាក់ រងរបួសធ្ងន់ផងដែរ។ កាលពីថ្ងៃពុធ បានប្រទះឃើញមនុស្ស ស្លាប់យ៉ាងហោចណាស់១៣នាក់ នៅហ្គាហ្សា។ ប៉ូលីសអ៊ីស្រាអែល បានឲ្យដឹងថា គ្រាប់រ៉ុកែតមួយឆុត បានបាញ់ចេញពី តំបន់ហ្គាហ្សា ក្រោយពីបទឈប់បាញ់គ្នា ត្រូវបានបង្កើតឡើង ក៏ប៉ុន្តែគ្មានមនុស្សរងរបួស និងគ្មានការខូចខាតអ្វីទេ។
គួរបញ្ជាក់ផងដែរថា តាមកិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់ បានឲ្យដឹងថា អ៊ីស្រាអែល បានឯកភាពគ្នា «ឈប់វាយប្រហារទៅលើ តំបន់ហ្គាហ្សា ស្រ្ទីព, ដីគោក, សមុទ្រ និងតាមអាកាសទាំងអស់៕