Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិន បាញ់កាំភ្លើងទឹក បំផ្លាញនាវា​ វៀតណាម

$
0
0

ប៉េកាំង៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ប្រទេស ចិន បានបាញ់កាំភ្លើងទឹក ដាក់នាវាល្បាត និងបំផ្លាញនាវាផ្សេងទៀត របស់រដ្ឋាភិបាលក្រុង ហាណូយ ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា នាពេលថ្មីៗនេះ ដោយសារជម្លោះក្នុងដែនសមុទ្រ ចិនភាគខាងត្បូង។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានក្នុងស្រុក នាថ្ងៃអង្គារនេះ ។

ភាពតានតឹងថ្មីនេះបានកើតឡើងរវាងប្រទេសជិតខាងទាំងពីរ ដោយចិនជាអ្នកផ្តើមបង្កឡើង តាមរយៈដាក់ឧបករណ៍ ខួងយកប្រេងក្នុងតំបន់ដែនទឹក កំពុងមានជម្លោះ កាលពីខែឧសភា កន្លងទៅនេះ។ ទង្វើនេះបណ្តាលឲ្យប្រជាជនវៀតណាម ធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយប្រឆាំងចិន ដែលជាបាតុកម្ម ពុំធ្លាប់មានក្នុងទសវត្សរ៍ថ្មីនេះ ព្រមទាំងបណ្តាលឲ្យមនុស្សបួននាក់ស្លាប់។

ប្រទេស វៀតណាម កាលពីខែឧសភា កន្លងទៅនេះ បានចោទប្រកាន់ប្រទេស ចិន ថាបានបណ្តែតទូកនេសាទរបស់ខ្លួន និងព្យាយាមដុតបញ្ឆេះភាពតានតឹង តាមរយៈការ ដាក់ឧបករណ៍ខួងយកប្រេង នៅតំបន់កំពុងមានជម្លោះ។

គួរបញ្ជាក់ថា ឧបករណ៍ខួងយកប្រេងរបស់ចិន ត្រូវបានបោះទីតាំងនៅក្នុងបរិវេណនៃកោះ ផារ៉ាសែល ដែលជាកោះកំពុងជាប់មានជម្លោះ។  ក្នុងស្ថានភាពនេះ មេដឹកនាំចិន ព្យាយាមស្វែងរកការគាំទ្រ តាមរយៈការប្រកាន់ជំហរ ដោយបន្ទន់ឥរិយាបទរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលក្រុង ប៉េកាំងក៏មាន បំណងចង់រក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងរបស់ខ្លួន ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់អ្នកវិភាគមួយចំនួន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>