មណ្ឌលគិរី៖ នាចុងរដូវវស្សាឆ្នាំនេះ បងប្អូនជនជាតិ ដើមភាគតិចព្នង នៅតែបន្ត និងថែរក្សាប្រពៃណី ទំនៀមទំលាប់ របស់ពូកគាត់ តាំពពីបុរាណ យូរលួងមកហើយ ដូចជាការដាំដុះដំណាំ រូមផ្សំ និងធ្វើស្រែចំការ វិលជុំ។
ការកែប្រែរបៀបរបបប្រកបរបរធ្វើចំការ ឬស្រែវិទ្យាសាស្ត្រតាមបច្ចេកទេស កសិកម្មជឿនលឿនក៏ត្រូវ បានប្រជា កសិករចាប់ អារម្មណ៍ច្រើន ដោយពួកគាត់បាន ប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការបម្រើឲ្យវិស័យកសិកម្ម ទទួល បាននូវទន្និផលខ្ពស់។ បើយើងក្រឡែកមកមើល ពីការប្របករបរធ្វើស្រែចំការ របស់ជនជាតិព្នងវិញ ហាក់បី ដូចជានៅមានកំរិតទាប និងតិចតួចបំផុតសម្រាប់បងប្អូនជនជាតិ ដើមភាគតិច ព្រោះពួកគាត់ នៅតែរក្សាការប្រកបរបរធ្វើ ចំការ ឬស្រែតាមទម្លាប់ បុរាណតរៀងមក រហូតដល់សម័យបច្ចុប្បន្ននេះ ។
លោក រ៉យ ត្រើន ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ហើយក៏ជាជនជាតិព្នងម្នាក់ បានរៀបរាប់ប្រាប់ មឈ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា បងប្អូនជនជាតិព្នង នៅខេត្តមណ្ឌលគិរី តែងតែនាំគ្នាធ្វើការប្រកបរបរ ដាំស្រូវ នៅក្នុងចម្ការ ឬធ្វើស្រែតាមទម្លាប់ របស់គាត់ ដែលពួកគាត់បានចេះតៗគ្នាពីបរមបុរាណ ហើយអ្វី ដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺមុននឹងគាត់ចាប់ផ្ដើមបុកដាំ ស្រូវចំការវិលជុំ នៅតាមចំណុច និងទីតាំង នីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូស្លា ស្រាពាង ពូជស្រូវ និង ឧបករណ៍ដាក់ ស្រូវ (សាស់) មុន នឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំនឹងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នាសុំបួងសួង ដល់អារុក្ខអារក្ខអ្នកតា គ្រប់សព្វសូមជួយឲ្យ ពូជស្រូវរបស់គាត់ ទទួលផលបានច្រើន ហើយសូមឲ្យស្រូវលូតលាស់ចេញផ្កាផ្លែ មុនរដូវរាំង និងសូមបួងសួងកុំឲ្យ ពពួកសត្វចង្រៃយាយី ឬបំផ្លាញដាំណាំ ស្រូវគាត់ ។
លោកបន្តទៀតថា ជាក់ស្ដែងស្រូវចំការ របស់បងប្អូនជនជាតិ នៅមណ្ឌលគិរី គឺចាប់ពីពួកគាត់ បានបុកដាំតាំង ពីខែ៦ រហូតដល់ពាក់កណ្ដាល ខែ១១នេះ គឺត្រូវប្រមូលផល ប៉ុន្តែការប្រមូលផល របស់គាត់ មិនដូចជាបងប្អូន ប្រជាកសិករ ធម្មតា ដែលយកកណ្តៀវមកច្រូតរួចបោកបែននោះទេ គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ ពុំបានប្រើប្រាស់ឧបករណ៍ ឬសម្ភារៈដូចជាកណ្ដៀវ សម្រាប់កាត់នោះឡើយ។
ជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវ បូតដោយដៃ តម្រូវឲ្យពួកគាត់ធ្វើការ សែន ព្រេនម្ដងទៀត តាមទំនៀមទម្លាប់គាត់ ត្រូវតែកាប់មាន់ ទា មានក្រណាត់សំពត់មានម្លូស្លា បារី ស្រាពាង នាំគ្នាលីសែងទៅសែនបួងសួង សុំខមាទោសស្រូវ នៅក្នុងចំការដោយរៀបរាប់ ជាភាសាព្នងមានន័យថា (សូមឲ្យ ព្រលឹង បួនដប់សព្វគ្រប់ របស់ស្រូវក្នុងចំការ ដែលបានបាត់បង់ខ្លះៗ ពីចំការ ដោយសារការបំផ្លាញពី សត្វ ផ្សេងៗ ស៊ីបំផ្លាញទៅហើយនោះ សូមព្រលឹងស្រូវ ធ្វើការវិលត្រឡប់ មកកាន់ចំការវិញ ដើម្បីពួកគាត់ធ្វើការ ប្រមូលយក មកដាក់ក្នុងសាស់ (ប្រដាប់ដាក់ស្រូវជនជាតិ) នាំយកទៅទុកក្នុងផ្ទះជាការស្រេច។
ប្ដី ប្រពន្ធពីរនាក់ដែលជាជនជាតិដើមភាគតិចព្នងគាត់បានប្រាប់មឈ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថាស្រូវចំការ របស់ពូកគាត់នៅ ពេលចាប់ផ្ដើមដាំ នឹងចាប់ផ្ដើមប្រមូល ផលពួកគាត់តែងតែ បានពីធីសែនព្រេន ម្ចាស់ទឹកម្ចាស់ដីអ្នកថែររក្សា ព្រៃភ្នំ មិនដែលខកខាន នោះទេ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋជនជាតិព្នង ពួកគាត់ធ្វើស្រែជារបៀបចំការ គឺពួកគាត់បានបុកដីដាំ ក្នុងមួយរន្ឋ មានចំនួនប្រហែល៤ ទៅ៥គ្រាប់ តាមចម្កានៅតាមជើងភ្នំ ។៕