Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែកក្កដា

$
0
0

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរម អដ្ឋិព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរម រតនកោដ្ឋ» នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ដែលព្រះរាជពិធី បុណ្យនេះមានរយៈពេល ៣ថ្ងៃគឺចាប់ពី១០ ដល់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន (AKP) បានឲ្យដឹងថា លទ្ធផល នៃកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំ បុណ្យ ជាតិ-អន្តរជាតិ កាលពីចុងខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រះបរមព្រះរាជវាំង ប្រធានគណៈកម្មាធិការជាតិ រៀបចំ បុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំព្រះរាជពិធីដង្ហែព្រះ បរមអដ្ឋិតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្បួនដង្ហែព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» នឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំមមី ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ ដោយថ្មើរជើង ចំណុចចាប់ផ្តើមពីទ្វារជ័យ បត់ឆ្វេងតាមមហាវិថី សុធារស បត់ឆ្វេងតាម វិថីសម្តេចព្រះធម្មលិខិត អ៊ុក បត់ឆ្វេង តាម មហាវិថីព្រះនរោត្តម ព័ទ្ធខាងលិចវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថី សម្តេចព្រះសីហនុ បត់ឆ្វេង តាមមហាវិថី សម្តេច សុធារស និងចូលព្រះ ឧបោសថរតនារាម តាមទ្វារធំខាងកើត ។

ពេលវេលានៃការតម្កល់ព្រះបរមអដ្ឋិ នៅព្រះវិហារព្រះកែវមរកត មានរយៈមួយថ្ងៃគឺថ្ងៃ សុក្រទី ១១ ខែកក្កដា ឆ្នាំ២០១៤។ ពេលវេលានៃការបញ្ចុះ ក្នុងព្រះចេតិយនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៦ព្រឹក តាមកម្មវិធីសាសនា និងតាមការ សព្វព្រះរាជហឫទ័យ របស់ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតា ជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

កាលបរិច្ឆេទ នៃព្រះរាជពិធីបុណ្យមាន ៣ថ្ងៃ ដោយថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៤ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ពិធីបង្សុកូល និងរាប់បាត្រនៅមុខព្រះបរម រាជវាំងដោយ ក្រសួងធម្មការ និងសាសនាជាអ្នក ចាត់ចែងរៀបចំ។ ថ្ងៃទី១១ ខែកក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅព្រះចេតិយ នៃបរិវេណព្រះវិហារព្រះ កែវមរកត សម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យ ទៅតាមព្រះរាជ ប្បវេណីជាតិ និងពិធីសាសនា ។ ក្នុងរយៈពេល ១ ថ្ងៃនៃការតម្កល់ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមានកម្មវិធី បាញ់កាំ ភ្លើងធំនៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។

សម្រាប់ព្រះរាជកម្មវិធី ដង្ហែព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ»នេះ រាជរដ្ឋាភិបាលបាន បង្កើត អនុគណៈកម្មការជា ច្រើន ដែលទាំងរួមមាន អនុគណៈកម្មការរៀបចំ ព្រះចេតិយក្បូនដង្ហែព្រះបរមអដ្ឋិ ព្រះរាជរថសម្រាប់ដង្ហែ ទឹក អគ្គិសនី ភ្លេង។អនុគណៈកម្មការការពារ សន្តិសុខរបៀបរៀបរយ សណ្តាប់ ធ្នាប់សង្គម ចរាចរ សង្រោ្គះបន្ទាន់ និងផ្តល់កម្លំាងចូលរួមក្នុងក្បួនហែ ។ អនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ។ អនុគណៈកម្មការបដិសណ្ឋារកិច្ច និងពិធីការ ។ អនុគណៈកម្មការពិធីការ សាសនា និងព្រះរាជប្រពៃណី។ អនុគណៈកម្មការគ្រប់គ្រង ហិរញ្ញវត្ថុ និងជីវភាព។ អនុគណៈកម្មការ ចងក្រង ឯកសារ និងបោះពុម្ពផ្សាយ និងលេខាធិការដ្ឋាន ដែលមានភារកិច្ចជា ច្រើនក្នុងការគាំទ្រ ដល់ព្រះ រាជពិធីនេះ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>