Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតី ប្រកាសសមាសភាព ចូលកាន់តំណែង របស់ក្រុមប្រឹក្សា ស្រុកសង្កែ អាណត្តិទី២

$
0
0

បាត់ដំបងៈ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតី ប្រារព្ធពិធីប្រកាសសមាសភាពចូលកាន់តំណែង របស់ក្រុមប្រឹក្សាខេត្តចំនួន ១៩ រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ហើយកម្មវិធីនេះ បានធ្វើឡើង នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាស្រុក សង្កែ ដោយមានការចូលរួម ពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះជួយស្រុកសង្កែ ថ្នាក់ដឹកនាំ មន្រ្តីរាជ ការ កងកម្លាំងគ្រប់ប្រភេទជាច្រើរូបទៀត ។

លោក សួន សាវ៉េត អភិបាលស្រុកសង្កែ បានឡើងអានរបាយការណ៍ស្វាគមន៍ ដល់អង្គពិធីរួចមក លោក ប៊ួយ សុខលី ប្រធានការិយាល័យ កសាងសមត្ថភាពសាលាខេត្ត បានឡើងអនុក្រិត្យ ស្តីពីការ ទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលមានចំនួន១៩រូប ក្នុងនោះមក ពីគណបក្សប្រជាជនកម្ពុជាចំនួន ១៥ រូប និងមកពីគណបក្សសង្រ្គោះជាតិចំនួន ៤ រូប ដែលមានលោក ជឿង ស៊ិន ជាប្រធានក្រុមប្រឹក្សាស្រុក ក្នុងអាណត្តិទី២ថ្មីនេះបន្តទៀត ។

បន្ទាប់ពីលោក ជឿង ស៊ិន ប្រធានក្រុមប្រឹក្សាស្រុកសង្កែ អាណត្តិទី២ថ្មីបានឡើងប្តេជ្ញាចិត្ត បន្តដឹកនាំ ការងារ ដែលថ្នាកលើប្រគល់ឲ្យដោយសន្យាថា និងបម្រើការងារ ជូនសាលាស្រុកសង្កែឲ្យបានល្អ ជា ពិសេស បម្រើប្រជាពលរដ្ឋក្នុងវិស័យសេវាសាធារណៈ និងកិច្ចការផ្សេងទៀត ដែលជាផលប្រយោជន៍ ជាតិ និងប្រជាពលរដ្ឋជាធំ ។

ថ្លែងក្នុងកម្មវិធីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សកម្មភាពការងារ របស់ក្រុមប្រឹក្សាស្រុកសង្កែ អាណត្តិទី១ ដែលបានបំពេញតួនាទីយ៉ាងល្អ ក្នុងការ សម្រេចកិច្ចការនានា ស្របតាមច្បាប់ និងគោលបំណង នៃការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលកន្លងមក បានធ្វើឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ មានភាពល្អប្រសើរឡើង ក្នុងការពង្រឹងភាពជាតំណាងសាធារណៈ និងស្វ័យភាព ក្នុងមូល ដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាអាទិភាពនានា របស់ប្រជាពលរដ្ឋ ប្រកបដោយតម្លា ភាព និងគណនេយ្យភាព ។

ជាមួយគ្នានោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើ ដល់សមាសភាព ក្រុមប្រឹក្សាស្រុក ទាំងអស់ ដែលត្រូវប្រកាសនាពេលនេះ ត្រូវបន្តពង្រឹងការសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ និងត្រូវមាន ទំនាក់ទំនងជាមួយស្ថាប័នក្រសួងមន្ទីរការិយាល័យនានា ជុំវិញស្រុកឲ្យបានល្អ ដើម្បីសហការគ្នា ធ្វើការ ងារទាំងលើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែក ដល់ការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការ រីកចម្រើន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>