Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វីរុសថ្មី ឈ្មោះថា Parechovirus កំពុង​យាយី​ទារក ទើប​កើត​នៅ​អូស្ត្រាលី

$
0
0

ស៊ីដនី៖ ប្រភពព័ត៌មានពីអាជ្ញាធរ នៅក្នុងតំបន់ បានបញ្ជាក់ថា អូស្រ្តាលី កំពុងមានក្តីបារម្ភ ចំពោះការកកើតឡើងនូវជំងឺឆ្លងប្រភេទថ្មី ដែលបង្កឡើងដោយសារវីរុស ដែលមានរហូតដល់៤៦ករណីហើយ ។

តាមការបញ្ជាក់ ពីក្រុមអាជ្ញាធរទទួលបន្ទុក ផ្នែកសុខភាពនៅក្នុងប្រទេសអូស្ត្រាលី បានបញ្ជាក់ថា ទារកដែលទើបនឹងកើតមកភ្លាមៗ គេឃើញមានអាការៈគ្រុនក្តៅខ្លាំង ខុសពីធម្មតា ក្នុងនោះវីរុសបានបង្កជាជំងឺរាគទៀតផង ។ តាមការស្រាវជ្រាវ បានបញ្ជាក់ថា វាបង្កឡើង ដោយវីរុសប្រភេទថ្មី ឈ្មោះថា Parechovirus ។ វីរុសថ្មីនេះ អាចបង្កជាជំងឺថ្លើម បានទៀតផង ចុងបញ្ចប់អ្នកជំងឺត្រូវស្លាប់ ។

យោងតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ កាលពីថ្ងៃពុធម្សិលមិញនេះ ទារកដែលកើតមក ត្រូវបានពិនិត្យឃើញថា មានផ្ទុកវីរុសថ្មីមួយនេះ ចំនួន៤៦នាក់ ហើយ ។
លោក Theo Sloots សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យ ស្រាវជ្រាវជំងឺឆ្លងកុមារ នៅឃ្វីនឡែន បានបញ្ជាក់ថា វីរុសនេះបានឆ្លងរាលដាល ដល់ខួរក្បាលកុមារ ហើយលទ្ធផលចុងក្រោយ គឺសេចក្តីស្លាប់នោះឯង ។ តាមការស្រាវជ្រាវបានបញ្ជាក់ថា ទារកតូចៗ វីរុសអាចជ្រៀតចូល ក្នុងប្រព័ន្ធប្រសាទកណ្តាល ដែលអាចចូល ទៅបំផ្លាញកោសិកា ខួរក្បាលតែម្តង ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា "ករណីនេះ យើងមិនដឹងថា វាឆ្លងរាលដាលក្នុងកម្រិតណា ទៀតនោះទេ ព្រោះវាប្រភេទវីរុសថ្មី ហើយយើងមិនដឹងច្បាស់ អំពីវីរុសទៀតផង" ។

តាមការបញ្ជាក់ នៅពេលដែលមិនមាន វ៉ាក់សាំងចាក់ទប់ស្កាត់ទេនោះ វីរុសនៃជំងឺនេះ នឹងឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់គ្នា ។ តែមានមធ្យោបាយមួយ ដែលល្អ គឺប្រើប្រាស់អ៊ីដ្រូសែន ដែលអាចទប់ស្កាត់ការរាលដាល របស់វីរុសនេះ ដោយណែនាំឲ្យអ្នកជំងឺ មានអនាម័យខ្លួនប្រាណ និងដៃជើងបានត្រឹមត្រូវ ពិសេសមាត់ ច្រមុះ ពេលក្អក ឬកណ្តាស់ ម្តងៗ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>