មណ្ឌលគិរី៖ ក្រុមការងារក្រសួងរ៉ែ និងថាមពល រួមជាមួយតំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បាន ចុះទៅត្រួតពិនិត្យ និងវាយតម្លៃលើក្រុមហ៊ុនចំនួន ៣ ដែលកំពុងរុករករ៉ែនៅក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីមានការរិះ គន់ជាច្រើនពីប្រជាពលរដ្ឋ។ ជាលទ្ធផលក្រុមការងារបច្ចេកទេស បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះ បានដំណើរ ការដោយភាពល្អប្រសើរ និងមិនមានការប្រព្រឹត្តខុសទៅនឹងកិច្ចព្រមព្រាង ឬផ្ទុយនឹងច្បាប់ឡើយ។
ការចុះស្រាវជ្រាវនេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នៅទីតាំង ក្រុមហ៊ុន «ប្លែក ដាយអិម៉ីនស្តូនអេជីស៊ី» មានទីតាំងនៅស្រុកកោះញែកត្រង់ ចំណុចភ្នំយ៉ាំងប៉, ក្រុមហ៊ុន Gold matal Group co., Ltd. ស្ថិតនៅភ្នំង៉ត ស្រុកពេជ្រាដា និងក្រុមហ៊ុន Gold matal Group l PLC តំបន់ភ្នំ គួរ ណាយ ស្រុកពេជ្រាដា។
ក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយ លោក នួន នរិន្ទ ប្រធាននាយកដ្ឋានអាជីវកម្មរ៉ែ នៃក្រសួងរ៉ែ និងថាម ពល បានរកឃើញថា មានទីតាំងមួយចំនួនធ្លាប់មានការលួចធ្វើសកម្មភាពពីសំណាក់ប្រជាពលរដ្ឋ។ តែពេលក្រុម ការងារបច្ចេកទេស ចុះទៅដល់ទីតាំងឃើញថា នៅភ្នំង៉ត មានស្នាមជីកកាយចាស់ៗ ត្រូវបានបញ្ចប់សកម្មភាព អនាធិបតេយ្យទាំងស្រុងហើយ រីឯនៅទីតាំងភ្នំយ៉ាំងប៉រ ស្រុកកោះញែក គឺជាក្រុមហ៊ុនប្លែក ដាយអឹមិនស្តូនអេជេស៊ី គឺការធ្វើអាជីវកម្មថ្ម A។ ចំណែកគ្រឿងចក្រ ដែលនាំចូលទៅកាន់ទីនោះ គឺសម្រាប់ធ្វើការឈូសឆាយផ្លូវចូលទៅ ក្រុមហ៊ុន។
លោក នួន នរិន្ទ បានបញ្ជាក់ថា ក្រហ៊ុនអនុវត្តការងាររបស់ខ្លួន ប្រកបដោយភាពរលូន។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានលើកឡើងថា បន្ទាប់ពីមានការចុះផ្សាយទាក់ ទងទៅនិងសកម្មភាពខុសឆ្គងរបស់ក្រុមហ៊ុនថា ខុសទៅនិងច្បាប់សិក្សាស្រាវជ្រាវនោះ ក្រុមការងាររបស់មន្ត្រី ជំនាញរបស់ក្រសួងបានខិតខំចុះស្រាវជ្រាវដល់ទីតាំង ប៉ុន្តែជាលទ្ធផល គឺមានភាពប្រសើរ មិនមានសកម្មភាពណា មួយផ្ទុយពីច្បាប់អនុញ្ញាត ដូចការចោទប្រកាន់ឡើយ។
លោក ឌី ស៊ីណា តំណាងឲ្យក្រុមហ៊ុនខាងលើ បានបញ្ចាក់ថា តំបន់សម្បទានរបស់ក្រុមហ៊ុន មុនទទួលបានអាជ្ញា ប័ណ្ណ គឺមានកិច្ចព្រមព្រាងជាមួយក្រសួង និងលក្ខខន្តិកៈយ៉ាងជាក់លាក់។ ជាងនេះទៅទៀត ក្រុមហ៊ុនរបស់លោក ត្រូវបានបង់ព័ន្ធប្រចាំឆ្នាំជូនរដ្ឋ រួមទាំងមានរបាយការណ៍បច្ចេកទេសរបស់វិស្វករ មិនដែលខកខានឡើយ៕