Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នក​អន្លង់វែង ត្រៀម​ប្រឆាំង​វត្តមាន លោក សម រង្ស៊ី និងលោក កឹម សុខា ទៅកាន់​​ទីនោះ

$
0
0

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋជាច្រើននាក់ ជាពិសេសកម្លាំងសមាហរណកម្ម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រៀមតវ៉ាប្រឆាំងវត្តមាន របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី និងលោក កឹម សុខា ដែលគ្រោងធ្វើដំណើរ ទៅកាន់ទីនោះ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ។

ការត្រៀមតវ៉ាប្រឆាំងវត្តមាន របស់មេដឹកនាំគណបក្សប្រឆាំង ទាំងពីរនាក់ខាងលើនេះ ដោយសារតែប្រជាពលរដ្ឋ មិនបង្ហាញការគាំទ្ររបស់ខ្លួន ទៅលើលោក សម រង្ស៊ី និងលោក កឹម សុខា ដោយចាត់ទុកថា មេដឹកនាំព្រមទាំងគណបក្សសង្គ្រោះជាតិ ពុំបានចូលរួមកសាងជាតិនោះឡើយ ពោលមានតែការបំផ្លាញ និងបង្កើតចលនាចលាចលតែប៉ុណ្ណោះ។

រឿងរ៉ាវផ្ទុះជំលោះ រវាងថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសកម្មជនមួយចំនួន របស់គណបក្សប្រឆាំង ជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង បានកើតឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រោយពីប្រជាពលរដ្ឋនៅទីនោះ រារាំងមិនឲ្យក្រុមការងាររបស់ គណបក្សប្រឆាំង រៀបចំវេទិកា ទទួលលោកសម រង្ស៊ី និងលោក កឹម សុខា នៅថ្ងៃស្អែក។

អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី បានថ្លែងឲ្យដឹងថា រឿងរ៉ាវបានកើតឡើង ក្រោយពីលោក ញ៉ែម អេន  សកម្មជនគណបក្សប្រឆាំង បានទទួលព័ត៌មានថា មេដឹកនាំទាំងពីររបស់ខ្លួន នឹងធ្វើដំណើរទៅកាន់ស្រុកអន្លង់វែងនោះ លោក ញ៉ែម អេន បានចាប់ផ្ដើមលើកស្លាកគណបក្ស នៅផ្ទះជួលរបស់ខ្លួនមួយកន្លែង ដែលរកស៊ីកោសជប់ នៅក្នុងស្រុកអន្លង់វែងនោះ។

លោក ស ថាវី បានបញ្ជាក់ទៀតថា ក្រោយពីចង់លើកស្លាកគណបក្សសង្គ្រោះជាតិ តែត្រូវបានម្ចាស់ផ្ទះមិនអនុញ្ញាត បន្ទាប់ពីមកសមាជិកព្រឹទ្ធសភា ១០នាក់ របស់បក្សប្រឆាំង បានទៅជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំកម្មវិធីទាំងនេះ ។ ក្រោយពីអាជ្ញាធរខេត្ត បញ្ចប់ការពិភាក្សា ដោយមិនអនុញ្ញាតឲ្យរៀបចំរួចមក សមាជិកព្រឹទ្ធសភាទាំងនេះ ព្រមទាំងថ្នាក់ដឹកនាំរបស់ខ្លួននៅទីនោះ បានទៅរៀបចំវេទិកា នៅផ្ទះជួលរបស់លោក ញ៉ែម អេន។ អភិបាលខេត្តឧត្តរមានជ័យ បានបន្ដទៀតថា ដោយសារតែទង្វើបែបនេះ ម្ចាស់ផ្ទះដែលជាកម្លាំងសមាហរណកម្ម មិនអនុញ្ញាត និងរារាំងមិនឲ្យរៀបចំនោះ ស្រាប់តែមានជម្លោះកើតឡើង រហូតធ្វើឲ្យម្ចាស់ផ្ទះទ្រាំលែងបាន ក៏ហៅបងប្អូនរបស់ខ្លួន និងប្រជាពលរដ្ឋផ្សេងទៀត មករារាំង និងរុះរើ រោងទាំងនេះចោល។ លោក ស ថាវី បានបន្ដថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោក និងថ្នាក់ដឹកនាំខេត្ត បានទៅសម្របសម្រួល ដោះស្រាយកុំឲ្យបញ្ហាបន្ដទៀត ។

ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង បានបន្ដទៀតថា ប្រជាពលរដ្ឋទាំងអស់នៅទីនោះ មិនស្វាគមន៍ឡើយ ចំពោះវត្តមានរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដោយពួកគាត់ ចាត់ទុកថា បុគ្គលទាំងពីរនាក់នេះ គឺគ្មានអ្វីជួយកសាងជាតិនោះឡើយ មានតែបំផ្លាញជាតិ។ ប្រជាពលរដ្ឋទាំងនោះ បានកាន់បដា និងត្រៀមប្រឆាំងវត្តមាន មេដឹកនាំទាំងពីរ ដោយពួកគេ សរសេរថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកកសាង រីឯលោក សម រង្ស៊ីនិងលោក កឹម សុខា គឺជាអ្នកបំផ្លាញ។ ប្រជាពលរដ្ឋបានបញ្ជាក់នៅក្នុងបដានោះទៀតថា ដីរបស់ពួកគាត់ទាំងអស់គ្នា គឺទទួលបានប័ណ្ណកម្មសិទ្ធិ ដោយសារសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្រាប់លោក ស ថាវី ដែលជាថ្នាក់ដឹកនាំខេត្ត បានបញ្ជាក់ហើយថា បើមេដឹកនាំគណបក្សប្រឆាំង យកវេទិកានៅអន្លង់វែង ជេរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ អាជ្ញាធរមិនអនុញ្ញាតឲ្យឡើយ ហើយប្រជាជនទាំងមូល ក៏មិនស្វាគមន៍ដែរ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើលោក សម រង្ស៊ី និងលោក កឹម សុខា នៅបន្ដដំណើរឆ្ពោះទៅកាន់ស្រុកអន្លង់វែង ទៀតឬយ៉ាងណានោះឡើយ ក្រោយពីមានហេតុការណ៍នេះកើតឡើង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>