Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រកាស ចូលកាន់ មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះ

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ នៅក្នុងខេត្តក្រចេះ បានរៀបចំកម្មវិធី ប្រកាសចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្ត នៅក្នុងអាណត្តិទី២នេះ ដោយមានការចូលរួមពីសំណាក់ លោកទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្ត្រីរាជការជាច្រើនរូបទៀត។

ថ្លែងនៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា ក្រុមប្រឹក្សាដែលទើបនឹងតែងតាំងថ្មីៗនេះ ត្រូវផ្តល់សេវា សាធារណៈដល់ប្រជាពលរដ្ឋ ដោយបង្ហាញនូវតម្លៃ សេវាសាធារណៈដល់ពួកគាត់ និងរយៈពេលនៃការផ្តល់សេវា, ការបង្ការទប់ស្កាត់ និងបង្រ្កាប បទល្មើសនានា មានបទល្មើសព្រៃឈើ, ជលផល, ការកាប់បំផ្លាញព្រៃឈើនៅតំបន់ធម្មជាតិនានា ដោយប្រើប្រាស់យន្តការ គណៈបញ្ជាការឯកភាព រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រិត្យថ្មី។

លោកបានបន្តថា “ដើម្បីរួមគ្នាសម្រេច បាននូវកិច្ចការនានា ចំាបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកំពស់ប្រសិទ្ធិភាពការងារ, ការគោរព ច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ”។

លោក សរ ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា “ការបោះឆ្នោតក្រុមប្រឹក្សាកន្លងទៅនេះ សាមជិកក្រុមប្រឹក្សាខេត្ត មានចំនួន ១៥រូប មកពីគណបក្សប្រជាជនកម្ពុជា ១១រូប មកពីគណបក្សសង្រ្គោះជាតិ ៤រូប និងក្រុមប្រឹក្សាក្រុង ស្រុក សមាជិកមានចំនួន ៨៨រូប មកពីគណបក្សប្រជាជនកម្ពុជា ៦៦រូប និងមកពីគណបក្សសង្គ្រោះជាតិ ២២រូប”។

លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានមានប្រសាសន៍ថា “នៅក្នុងអាណត្តិទី២នេះ ខ្ញុំនឹងប្រតិបត្តិតាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងខេត្ត, ខិតខំពង្រឹងរដ្ឋបាលឯកភាព, ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ ការ ទំនាក់ទំនង ជាមួយក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួង, ស្ថាប័ន, មន្ទីរ , អង្គភាព ក្នុងដែនសមត្ថកិច្ច”។

លោកបានបន្តថា នៅក្នុងអាណត្តិទី២នេះ នឹងខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួន ឲ្យស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាននានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត និងជំរុញ និងការធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ សរុបទូទាំងប្រទេសមានចំនួន ៣.៣២៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៣៩៣រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន២.៩៣១រូប៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>