មណ្ឌលគីរី៖ តាមសេចក្តីរាយការណ៌ពីខេត្តមណ្ឌលគីរី ទាំងកណ្តាលអាធ្រាតម៉ោង ២៖៣៥នាទីចូលថ្ងៃទី ០៨ ខែមិថុនានេះ ឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ២នាក់ ត្រូវបានគេបាញ់សម្លាប់ ក្នុងជម្លោះគ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូនៅចំណុចអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។
លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ថ្លែងប្រាប់ឲ្យដឹងភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ខាងលើថា អ្នកបាញ់សម្លាប់ត្រូវបានស្គាល់អត្តសញ្ញាណ ហើយនឹងផ្តល់ព័ត៌មានលម្អិតជូនពេលក្រោយ ។