Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ប៊ិន ឈិន ណែនាំអភិបាល ខេត្តព្រះសីហនុ ត្រូវការពារ​ បឹងព្រែកទប់ និង ព្រៃនៅតំបន់ ក្បាលឆាយ

$
0
0

ព្រះសីហនុ ៖ អំឡុងពេលចូលរួមប្រជុំ ជាមួយគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងសាលា ដំបូងខេត្ត ព្រះរាជអាជ្ញា និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត នៅឯសាលប្រជុំ សាលាខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី និងជា ប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានណែនាំឲ្យលោក ឈិត សុខុនអភិបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណា ត្រូវតែការពារបឹងព្រែកទប់ និងព្រៃនៅតំបន់ក្បាលឆាយឲ្យបាន ដោយទុកជាស្នាដៃទី១ នៃ ការគ្រប់គ្រងរបស់លោក ដោយធ្វើការសហការជាមួយសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតឲ្យបាន ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានបញ្ជាក់ ថា បើសិនជាបាត់បង់ប្រភពទឹកនៅបឹងព្រែកទប់ និង ក្បាលឆាយ គឺគ្មាននរណាមកទេ ព្រោះកាលណាគ្មានទឹក គឺគ្មាននរណាអាចធ្វើអ្វីបានទេ ។ ហើយគេក៏ មិនអាចយកទឹកសមុទ្រមកហូបបានដែរ ជាពិសេសទៅទៀត វាមិនដែលនរណាយកទឹក តាមខ្លួនមក ប្រើប្រាស់នៅខេត្តព្រះសីហនុនេះបានដែរ ។  ហើយជាពិសេសប្រមុខរាជរដ្ឋាភិបាលកំពុងចាប់អារម្មណ៍ ធំណាស់បញ្ហាប្រភពទឹកស្អាតនេះ ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានសង្កត់ធ្ងន់បញ្ជាក់ប្រាប់អង្គប្រជុំផងដែរថា កាលជំនាន់លោក ស្បោង សារ៉ាត នៅជាអភិបាលខេត្តព្រះសីហនុ សម្តេចប្រមុខរាជរដ្ឋាភិបាល ធ្វើការជេរស្តីច្រើនណាស់ គឺឲ្យតែពេលជួប គឺលោកនិយាយហើយពីរឿងហ្នឹង ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់បន្ថែមថា ចំពោះសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ទាំងអស់មិនថា បក្សណាទេ ត្រូវប្រមូលផ្តុំចូលរួមដោះស្រាយទាំងអស់គ្នា ព្រោះកាលណាបាត់បង់ទឹក គឺងាប់ដល់ជាតិ មិនមែនងាប់តែខេត្តព្រះសីហនុតែមួយនោះទេ ព្រោះបញ្ហានេះជាបញ្ហាធំណាស់ ។ ហើយសូមកុំច្រឡំថា យើងអាចយកទឹកសមុទ្រ មកប្រើប្រាស់បានឲ្យសោះ ព្រោះពេលដែលយើងធ្វើ ការបំលែង (Converter)វាត្រូវការចំណាយថ្លៃណាស់ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងអង្គប្រជុំ កាល ពីព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ គឺរបាយការណ៍ដាក់ជូនអង្គប្រជុំ នៅមានភាពចន្លោះប្រហោងជាច្រើន ដោយអ្នករៀបចំកម្មវិធី មិនបានបញ្ចូលបញ្ហាបឹងព្រែកទប់ ដែលជាបញ្ហាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ពី សំណាក់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាជិកក្រុមប្រឹក្សាខេត្តជាច្រើនទៀត នៅទូទាំងខេត្តព្រះសីហនុ ក៏ដូចជាបញ្ហាឆ្នេរសមុទ្រមួយចំនួន ដែលស្នើសុំវិនិយោគ ពីរាជរដ្ឋាភិបាល ប៉ុន្តែ មិនបានធ្វើការអភិវឌ្ឍអ្វីទាំងអស់នោះ ។ ហើយរបាយការណ៍ដាក់ជូនអង្គប្រជុំ ក៏មិនបានចែកជូន គ្រប់គ្នាដែរ ដែលធ្វើឲ្យសមាជិកនៃអង្គប្រជុំខ្លះ មានការមិនសប្បាយចិត្តទៀតផង ។ ចំពោះបញ្ហាបឹង ព្រែកទប់នេះដែរ សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ មួយរូប មកពីគណបក្សប្រជាជនកម្ពុជា ក្នុងលក្ខ ខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានឲ្យដឹងថា រូបគាត់មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលមិនឃើញគេ ដាក់បញ្ហាបឹងព្រែកទប់ ចូលក្នុងរបាយការណ៍នៃអង្គប្រជុំ ហើយរូបលោក ក៏បានឲ្យជាយោបល់ផងដែរ ថា គេគួរណាស់តែធ្វើវេទិការសាធារណៈមួយ ដើម្បីឲ្យដឹងលទ្ធផលវាបែបណា ដើម្បីងាយស្រួលក្នុងការ ដោះស្រាយ ។

 លោក ហ៊ុន ភី ប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្រោយកិច្ចប្រជុំ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ដីនៅតំបន់បឹងព្រែកទប់នេះ រូបគាត់បានស៊ីញ៉េចេញប័ណ្ណ កម្មសិទ្ធិចំនួន ៣៣ប័ណ្ណហើយ ក្នុងចំណោមពាក្យស្នើសុំជាង ២០០អ្នក ។ ហើយពេលនេះ រូបគាត់បាន ទទួលបញ្ជាពីលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ឲ្យផ្អាកការចេញប័ណ្ណបន្តទៀតហើយ ។ ហើយឥឡូវនេះមន្ទីរ ក៏ដូចជាសាលាខេត្តព្រះសីហនុ កំពុងតែរៀបចំចាត់ចែងលិខិតជូនដំណឹង និងឯក សារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចេញប័ណ្ណជាកញ្ចប់ម្តង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>