Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អភិបាល ខេត្តព្រះសីហនុ ប្រកាសដកហូត ដីតំបន់ក្បាលឆាយ ត្រឡប់មកវិញ ក្រោយមានការរំលោភ ដោយខុសច្បាប់

$
0
0

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន ដែលទើបឡើងកាន់តំណែង បានសម្រេចដកហូតដីតំបន់ក្បាលឆាយ មកជាកម្មសិទ្ធិរបស់រដ្ឋវិញទាំងអស់ បន្ទាប់ពីពិនិត្យឃើញមានការរំលោភយក ដោយខុសច្បាប់ ពីក្រុមអ្នកមានលុយ និងអំណាចនោះ។

មន្រ្តីសាលាខេត្តព្រះសីហនុម្នាក់ បានលួចប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤នេះថា ការប្រកាសរបស់លោក ឈិត សុខុន បានធ្វើឡើងនាព្រឹកមិញ ពេលលោកចុះពិនិត្យដីនៅតំបន់ក្បាលឆាយ ដែលរងការរំលោភបំពានដោយខុសច្បាប់។

មន្រ្តីសាលាខេត្តរូបនេះបន្តថា យោងតាមអនុក្រឹត្យលេខ៧៦ ដីព្រៃតំបន់ក្បាលឆាយស្ថិតក្នុងសង្កាត់លេខ១ក្រុព្រះសីហនុ ខេត្តព្រះសីហនុ មានចំនួនប្រមាណជាង ៦.០០០ហិចតា ហើយអំឡុងពេលជិតបោះឆ្នោតកាលពីឆ្នាំ២០១៣ទៅ មានមនុស្សមួយក្រុមចុះទៅរានព្រៃរំលោភយកដីអស់ប្រមាណជិត ៤០០ហិកតា។

បន្ទាប់ពីបានចូលរួមពិនិត្យជាក់ស្តែងកាលពីព្រឹកមិញនេះ លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យធ្វើការដកហូតដីទាំងអស់មកវិញ ហើយថែមទាំងប្រកាសបិទបញ្ឈប់ការកាប់រានព្រៃ និងការសាងសង់លំនៅដ្ឋាន និងឲ្យមានការរៀបចំដាំដើមឈើរឡើងវិញផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>