Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផ្ទុះកំប៉ុងហ្គាស នៅសង្កាត់ជើងឯក បណ្តាលឲ្យ ប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់ ស្រាល

$
0
0

ភ្នំពេញ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបាន ដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ចំការដូង ចំណែកបុរសជា ប្តីក៏រងរបួសបន្តិចបន្តួចដែរ ដោយករណីផ្ទុះកំប៉ុងហ្គាស ខណៈកំពុងដាំស្លនៅក្នុងផ្ទះ នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៤។

ភ្លាមៗនោះគេសង្កេតឃើញលោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចុះដល់ផ្ទះ កើតហេតុ ហើយបានឧបត្ថម្ភទឹកប្រាក់ ចំនួន ១០ម៉ឺនរៀល ដើម្បីជួយថ្លៃព្យាបាល ប្តីប្រពន្ធទាំងពីរនាក់។

លោក ស៊ុន ស៊ីវ ប្រាប់ឲ្យដឹងថា ជនរងគ្រោះប្តីប្រពន្ធទាំងពីរនាក់មានឈ្មោះ យ៉ុន សឿន អាយុ៣៥ឆ្នាំត្រូវជាប្តី និងប្រពន្ធឈ្មោះ សុត រ៉េត អាយុ៣៥ឆ្នាំ ពួកគាត់ទាំងពីរនាក់មានមុខរបរជាកសិករ រស់នៅផ្ទះកើតហេតុ។

បុរសជាប្តីឈ្មោះ យ៉ុន សឿន ប្រាប់ថា មុនពេលកើតហេតុប្រពន្ធរបស់គាត់បានចូលទៅក្នុងផ្ទះបាយ ដើម្បីដាំស្ល ដោយប្រើកំប៉ុងហ្គាសតូចៗ ចំណែករូបគាត់កំពុងដេកនៅក្នុងបន្ទប់ក្បែរផ្ទះបាយនោះ។ ដោយសារផ្ទះរបស់ គាត់តូច លុះដល់វេលាកើតហេតុ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែផ្ទុះកំប៉ុងហ្គាស បង្កជាអណ្តាត ភ្លើងឆេះរោលមកលើរូបគាត់ បណ្តាលឲ្យរងរបួសត្រង់ជើងទាំងពីរ រីឯប្រពន្ធរបស់គាត់រងរបួសធ្ងន់ ដោយសារ នៅជិតចង្ក្រានពេក។

ប្រភពព័ត៌មានពីបុរសដដែលប្រាប់បន្តថា ភ្លាមៗនោះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ព្រមទាំងលោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក ចុះមកដល់ផ្ទះរបស់គាត់ឧបត្ថម្ភ ប្រាក់ចំនួន១០ម៉ឺនរៀល ដើម្បីជួយថ្លៃព្យាបាលមុខ របួសផងដែរ។

ប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា ករណីផ្ទុះកំប៉ុងហ្គាសនេះ គឺដោយសារស្ត្រី ជាប្រពន្ធដាំស្លហើយដាក់ កំប៉ុងហ្គាស ក្បែរចង្ក្រាន ធ្វើឲ្យក្តៅ ទើបបណ្តាលឲ្យផ្ទុះបែបនេះបង្ក ជាអណ្តាតភ្លើងឆេះរោលរងរបួសប្តី ប្រពន្ធទាំងពីរនាក់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋប្រាប់បន្តទៀតថា ករណីផ្ទុះកំប៉ុងហ្គាសនេះ សំណាងល្អហើយ ដោយគ្រាន់តែ រងរបួសមនុស្ស ចុះបើសិនឆេះដល់ផ្ទះ និងរាលដល់ផ្ទះអ្នកដ៏ទៃ តើនរណាទទួលខុសត្រូវ។

ជាមួយនេះផងដែរ លោកចៅសង្កាត់ ក៏បានសំណូមពរ ទៅដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឲ្យបាន ខ្ពស់បំផុតរាល់ការដាំស្ល ក៏ដូចជាភ្លើងផ្សែងផ្សេងៗ ចៀសវាងដូចករណីខាងលើ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles