លោក អុឹម សួស្តី ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានថ្លែងថា ប្រធានគណ:បក្សសង្រ្គោះជាតិ បានប្រកាស ទទួលស្គាល់ លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ មុនគ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ ដែលនេះបង្ហាញ ពីការវិវឌ្ឍន៍ទៅមុខ របស់ គជប ។
ការថ្លែងបែបនេះក្នុងឱកាស បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ នៅក្រុងព្រះសីហនុ ចំពោះមុខថ្នាក់ដឹកនាំ គជប និងប្រធាន អនុប្រធាន សមាជិកទូទាំងប្រទេស នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារ ឆ្នេរជលសា ស្ថិត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕