បាត់ដំបង៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានសហភាព សហព័ន្ទយុវជនកម្ពុជា កាលរសៀល ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១២ បានសំណេះសំណាល ជាមួយសមាជិកយុវនិស្សិត នៅសកល វិទ្យាល័យ បញ្ញាសាស្រ្ត សាខាខេត្តបាត់ដំបង ក្នុងគម្រោងប្អូនៗ និស្សិតចំនួន១៣០នាក់ និងចេញដំណើរ ទៅទស្សនកិច្ចសិក្សា រយៈពេល៤ថ្ងៃ ពីថ្ងៃទី៧ ដល់ទី១ខែធ្នូឆ្នាំ២០១២ នៅខេត្តកំពត ព្រះសីហនុ កែប និងត្រឡប់មកវិញ ចូលគោរពវិញាណក្ខន្ធ ព្រះបរមសពសម្តេចឪ ក្នុងព្រះបរមរាជវាំង រួចត្រឡប់មក បាត់ដំបងវិញ។
បន្ទាប់ពីតំណាងនិស្សិត បានឡើងរាយការណ៍ ពីគម្រោងទស្សនកិច្ច សិក្សា ជូនគណៈអធិបតីថា ក្រុមយុវនិស្សិត ដែលត្រូវចេញទៅ ទស្សនកិច្ចសិក្សានេះ គឺមានចំនួន១៣០នាក់ ដោយមាននិស្សិតចម្រុះ មានចេញពីនិស្សិតថ្នាក់ ត្រៀមឆ្នាំទី១ដល់ឆ្នាំទី៤ នៃសកលវិទ្យាល័យបញ្ញាសាស្រ្ត សាខាខេត្តបាត់ដំបង ហើយគ្រោងចេញដំណើរ ពីថ្ងៃទី ៧ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១២នេះ មានទិសដៅចំនួន ៤កន្លែងទី១នៅខេត្តកំពត ភ្នំបូកគោ ទីខេត្តព្រះសីហនុ នៅកំពង់ផែស្វ័យយ័តទី៣ ខេត្តកែបនៅតំបន់ឆ្នេរ និងទី៤នៅភ្នំពេញដោយ ចូលគោរពវិញណក្ខន្ធ ព្រះបរបសព សម្តេចតា នៅព្រះបរមរាជវាំងផងដែរ។
លោក ជាម ច័ន្ទសោភ័ណ បានមានមតិសំណេះសំណាល ជាមួយប្អូនៗនិស្សិតទាំងអស់ ដែលជាសមាជិកសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបងថា ក្នុងឱកាសប្អូនៗ ទាំង១៣០នាក់ ដែលសកលវិទ្យាធិការ បានអនុញ្ញាត ឲ្យទៅទស្សនកិច្ចសិក្សា មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ទី១០ខែធ្នូ ឆ្នាំ២០១២នេះ នៅខេត្តកំពត ព្រះសីហនុ កែប និងត្រឡប់មកភ្នំពេញវិញ ចូលគោរពវិញាណក្ខន្ធ ព្រះបរមសព សម្តេចឪ ក្នុងព្រះបរមរាជវាំង រួចត្រឡប់មកបាត់ដំបងវិញ។
លោកបានបញ្ជាក់ថា រយៈពេល៤ថ្ងៃនេះ គឺជាពេលវេលាដ៏មានតម្លៃមួយរបស់ប្អូនៗ ធ្វើការស្វែងយល់ និងដកស្រង់បទពិសោធន៍ ការងារសិក្សាផ ងនិងដើរលេងកំសាន្តផង ។
លោកជាម ច័ន្ទសោភ័ណ បានបន្តថា ក្នុងនាមប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង លោកមានការរីករាយ និងអបអរសាទរឲ្យបានទទួល ជោគជ័យក្នុងដំណើរ ទស្សកិច្ចសិក្សារបស់ប្អូនៗ។ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០១២នេះ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង យើងនិងមាន ព្រឹត្តការណ៍មួយ ដើម្បីជួយដល់កិច្ចការសង្គម គឺមានការបរិច្ចាកឈាម តាមការស្ម័គ្រចិត្ត របស់សមាជិកយុវជន យើងផងដែរ។ ក្នុងដំណើរទស្សនកិច្ចសិក្សា របស់ប្អូនៗខាងមុខនេះ លោកនិង
មានជួយឧបត្ថម្ភ ទឹកសុទ្ធ ចំនួន៥០កេស និងរថយន្តធុន១២កៅអី១គ្រឿង សម្រាប់រួមចំណែក ដឹកប្អូនៗ ជាមួយ និងរថយន្តសកលវិទ្យាល័យ ២គ្រឿងទៀត លោកក៏បានជូនពរដល់ប្អូនៗធ្វើដំណើរប្រកបដោយសុវត្តិភាព និងទទួលបានជោគជ័យ ក្នុងគម្រោងនេះផងដែរ។