Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលករខ្មែរ ជាង៧ពាន់នាក់ បានបន្ត សម្រុកចេញពីថៃ តាមច្រកទ្វារ ប៉ោយប៉ែត (មានវីដេអូ)

$
0
0

-អាជ្ញាធរ និងនគរបាល ក្រុងប៉ោយប៉ែត ចាំទទួល និងការពារ សន្តិសុខ ជូនពលករទាំងអស់
បន្ទាយមានជ័យ ៖ ក្រោយពី របបយោធារបស់ថៃ បានប្រកាសមិនឲ្យ ពលករខុសច្បាប់ អាចធ្វើការងារ នៅតាម រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ទៀតនោះ ប្រជាពលករខ្មែរ ដែលបានធ្វើការ ដោយខុសច្បាប់នៅទីនោះ បានបន្តសម្រុកចេញ ជាបន្តបន្ទាប់ចាប់តាំង ចុងសប្តាហ៍ រហូតមកដល់យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ដោយ បានធ្វើដំណើរ តាមរថយន្តជាច្រើនគ្រឿង ឆ្លងកាត់តាម ច្រកមួយចំនួន ដែលនៅជាប់ព្រំដែន របស់ប្រទេសថៃ។

សម្រាប់ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត របស់ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ ត្រូវបាន មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បញ្ជាក់ថា ពលករខ្មែរ ជាច្រើនពាន់នាក់ បានចាកចេញពីថៃ ក្រោយ ពីខាង ក្រុមហ៊ុន សហគ្រាស និងរោងចក្រ ព្រមទាំង ម្ចាស់ផ្ទះជួល នៅទីនោះ ប្រកាសថា មិនធានាចំពោះ សុវត្ថិភាព របស់ពួកគេ ។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋខ្មែរ ដែលបម្រើការងារខុសច្បាប់ នៅក្នុងប្រទេសថៃ ត្រូវបានធ្វើដំណើរមកកម្ពុជាវិញ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត រួចមកនៅរសៀល ល្ងាច និងយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះអធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល និងអាជ្ញាធរ ជាច្រើននាក់ ផ្សេងទៀត បាននាំគ្នាចាំទៅទទួល ពលករខ្មែរទាំងនោះ ពោលមានការកត់ នូវចំនួនមនុស្ស និងសួរនាំពី ស្រុកកំណើតរបស់ពួកគេ ដើម្បីរៀបចំកន្លែងស្នាក់នៅ ជាបណ្តោះអាសន្ន មុនពេលដែលពួកគេ ចេញទៅផ្ទះរៀងៗខ្លួន។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ថា គិតត្រឹមវេលាជាង១០យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ ពលករខ្មែរដែល បានចូលមក កម្ពុជាវិញតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតមានចំនួន ៧៥៣៦នាក់ ដោយធ្វើដំណើរ រថយន្តចំនួន១២៨គ្រឿង។ ជាមួយនឹងការមកដល់ របស់ប្រជាពលករខ្មែរខាងលើនេះ ក្រុមនគរបាល ក្រុងប៉ោយប៉ែត និងអាជ្ញាធរ បានរៀបចំចាត់ចែង នំចំណីដូចជា នំប៉័ង ជូនពួកគាត់ផងដែរ ពីព្រោះពលករខ្លះ គ្មានប្រាក់កាសនៅជាប់នឹងខ្លួន នោះឡើយដោយសារតែ មិនទាន់បានបើកប្រាក់ឈ្នួល ពីកន្លែងធ្វើការ ។

អធិការនគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានឲ្យដឹងថា សម្រាប់ពលករខ្មែរ ដែលបានធ្វើដំណើរ មកដល់ ក្រុងប៉ោយប៉ែត ខាងលើនេះ អ្នកខ្លះបានត្រឡប់ ទៅផ្ទះវិញ ខណៈអ្នកខ្លះទៀត ដែលមានផ្ទះឆ្ងាយ មិនទាន់ចេញទៅនោះឡើយ ដោយសម្រាកនៅក្នុង ក្រុងប៉ោយប៉ែត មួយយប់សិន ។ លោកបានបន្តទៀតថា សម្រាប់ប្រជាពលករ ដែលសម្រាក នៅក្នុងក្រុងប៉ោយប៉ែតនោះ អាជ្ញាធរ និងកម្លាំងនគរបាល របស់លោក បានឲ្យសម្រាក នៅតាមតូចលក់ដូរ ក្នុងផ្សារ ហើយដាក់កម្លាំង នគរបាល ឲ្យយាមកាម ពួកគាត់ទៀតផង។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ចំនួនពលករខ្មែរ ប្រមាណ១ម៉ឺននាក់ហើយ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជាវិញ ក្រោយពី របបយោធានៅក្នុងប្រទេសថៃ បានប្រកាសថា មិនឲ្យពលករ បរទេសធ្វើការដោយខុសច្បាប់ តទៅទៀតនោះទេ ហើយនឹងចាប់បញ្ជូន ទៅកាន់ប្រទេស កំណើតទាល់តែអស់។ មិនថាតែពលករខ្មែរ ដែលធ្វើការខុសច្បាប់នៅថៃនោះទេ សូម្បីតែពលករមកពី ប្រទេសជិតខាងដូចជា ឡាវ និងភូមាជាដើម ក៏ត្រូវរបបយោធាចាប់បញ្ជូន ទៅផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles